ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប្រាក់ ប៉ូលី បំភ្លឺ ច្រានចោលទាំងស្រុងចំពោះការចុះផ្សាយ….!

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ ប៉ូលី ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងនិងសុំច្រានចោលទាំងស្រុងចំពោះការចុះផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ Pheng Vannak News ដែលបានផ្សាយថា មន្ត្រីរាជការនិងប្រជាពលរដ្ឋ នៅ ខេត្ត បន្ទាយមានជ័យ នាំគ្នាហួសចិត្ត នៅ ពេល ដែល ទទួល ដំណឹង ថា លោក ប្រាក់ ប៉ូលី អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត បន្ទាយមានជ័យ នឹងឡេីង ជា អភិបាល រងខេត្ត បន្ទាយមានជ័យ នៅពេល ឆាប់ៗ នេះ និង លោក ប្រាក់ ប៉ូលី មន្ត្រី ផុយរលួយ ដែល សំបូរ រឿង អាស្រូវ ពេញខេត្ត បន្ទាយមានជ័យ ត្រូវ បាន ថ្នាក់ ដឹក នាំ ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដកចេញ ពី ដំណែងក៏ដោយ តែដោយ លោក ជាកូនធម៌ឧបនាយករដ្ឋមន្ត្រីម្នាក់ ទេីប លោកទទួល បានការ ជួយជ្រោមជ្រែង ពីឪធម៌ស្នេីតែងតាំង ជា អភិបាល រងខេត្ត បបន្ទាយមានជ័យ គឺជាព័ត៌មានមិនពិត ជាព័ត៌មានបំប៉ោង ជាព័ត៌មានញ៉ុះញ៉ុងដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរបំផុត។

នៅរសៀលថ្ងៃនេះផងដែរលោក ប្រាក់ ប៉ូលី បានឲ្យដឹងតាមរយៈប្រព័ន្ធតេលេក្រាមថាការចុះផ្សាយរបស់លោក ផែង វណ្ណៈ ដែលបានផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ រឿងថ្មីចែសពីខេត្តបន្ទាយមានជ័យ មន្ត្រីរាជការនិងប្រជាពលរដ្ឋ នៅ ខេត្ត បន្ទាយមានជ័យ នាំគ្នាហួសចិត្ត នៅ ពេល ដែល ទទួល ដំណឹង ថា លោក ប្រាក់ ប៉ូលី អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត បន្ទាយមានជ័យ នឹងឡេីង ជា អភិបាល រងខេត្ត បន្ទាយមានជ័យ នៅពេល ឆាប់ៗ នេះ ។ប្រភព បាន បញ្ជាក់ ថា លោក អុំ រាត្រី អភិបាល ខេត្ត បាន ធ្វើ សំណេីរ សុំតែងតាំង លោក ប្រាក់ ប៉ូលី បច្ចុប្បន្ន ជា ទីប្រឹក្សា ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ ជា អភិបាល រងខេត្ត បន្ទាយមានជ័យ ជំនួស លោកស្រី ប៉ុក ណាឌី ដែល ចូល និវត្តន៍ ។ការស្នេីសុំតែងតាំងនេះ មហាជន មេីល ឃេីញ ថា ខេត្ត ទាំងមូល ដូចខ្វះ មន្ត្រី ដាក់ បែជា យកមន្ត្រី ដែល សំបូរទៅដោយរឿង អាស្រូវ ដីធ្លី ពេញខេត្ត បន្ទាយមានជ័យ អោយឡេីងតំណែងទៅវិញ

គួរបញ្ជាក់ថា លោក ប្រាក់ ប៉ូលី អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវ បាន ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដកចេញ ពី ដំណែងប្រធាន មន្ទីរ បន្ទាប់ ពី ក្រុម អធិការ កិច្ច ក្រសួង រកឃេីញ កំហុស ជាច្រើន ដែល លោក ប្រាក់ ប៉ូលី បានបង្ករឡេីង ។ប៉ុន្តែ ដោយមានការ អន្តរាគមន៍ ពី លោកធំម្នាក់ លោក ប្រាក់ ប៉ូលី ក៏ត្រូវ បាន ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ ស្នេីសុំ តែងតាំង ជាទី ប្រឹក្សា ក្រសួង ។ លោក អុំ រាត្រី ត្រូវ បាន គេ មេីលឃេីញ ថា មានជំនាញ ពូកែ ខាង យកមន្ត្រី ពីលិច ពីកេីត ពីជើង ពីត្បូង មកតែងតាំង ដោយមិនមេីល ឃេីញ មន្ត្រី នៅក្នុង ខេត្តបន្ទាយមានជ័យ ទេ ។ និង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា៖ សារពី ប្រជាពលរដ្ឋ ខេត្ត បន្ទាយមានជ័យ ៖ លោក ប្រាក់ ប៉ូលី មន្ត្រី ផុយរលួយ ដែល សំបូរ រឿង អាស្រូវ ពេញខេត្ត បន្ទាយមានជ័យ ត្រូវ បាន ថ្នាក់ ដឹក នាំ ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដកចេញ ពី ដំណែងក៏ដោយ តែដោយ លោក ជាកូនធម៌ឧបនាយករដ្ឋមន្ត្រីម្នាក់ ទេីប លោកទទួល បានការ ជួយជ្រោមជ្រែង ពីឪធម៌ស្នេីតែងតាំង ជា អភិបាល រងខេត្ត បន្ទាយមានជ័យ ។

អ្នកធំដែលការពារតែ មន្ត្រី ស្អុយរលួយអញ្ចឹង ពេល ចុះឃោសនា ជួប ប្រជាពលរដ្ឋ តេី និយាយ ទៅកាន់ ប្រជាពលរដ្ឋ ថាម៉េចទៅ ?តេីប្រជាពលរដ្ឋឯណាជឿលោកធំទៀត បេីការពារតែ មន្ត្រី ស្អុយរលួយអញ្ចឹង ?សូម ថ្នាក់ ដឹកនាំ ក្រសួង មហាផ្ទៃ មេត្តា ស្រាវជ្រាវ ករណី ប្រាក់ ប៉ូលី ផង តេី មាន ប្រវត្តិ រូបបែបណា? ជាពិសេស សួរអ្នក ប៉ោយប៉ែត និង អ្នកបន្ទាយមានជ័យ ទៅ អ្នកណាក៏ដឹងថា ប្រាក់ ប៉ូលី កំពូល មនុស្ស ខូច ដដែល។បេីតែងតាំង មន្ត្រី ស្អុយរលួយអញ្ចឹង ទៅធ្វើ ជា អភិបាល រងខេត្ត បន្ទាយមានជ័យ ប្រជាពលរដ្ឋ ខេត្ត បន្ទាយមានជ័យ ដឹងតែរងទុក្ខទៀតហេីយ ។  និងឡាយផ្ទាល់នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាព័ត៌មានបំផ្លើសបំភ្លៃ ព័ត៌មានបំប៉ោង ព័ត៌មានគ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គមនិងជាព័ត៌មានដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរបំផុត។

ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លោក ប្រាក់ ប៉ូលី ស្នើសុំឲ្យលោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ Pheng Vannak News ប្រញាប់កែតម្រូវពាក្យពេជ្រ និងខ្លឹមសារដែលបានចុះផ្សាយទាំងនោះឡើងវិញជាបន្ទាន់ក្នុងរយៈពេល២៤ម៉ោងគិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ឲ្យសាកសមជាអ្នកព័ត៌មានអាជីព ជាអ្នកព័ត៌មាន មានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម និងគួរអនុវត្តន៍ឲ្យខាងតែបាននូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។ បើពុំដូច្នោះទេ លោកនឹងរៀបចំឯកសារប្ដឹងលោកទៅតាមនីតិវិធីផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

អាស្រ័យហេតុនេះ សូម លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ Pheng Vannak News, សាធារណៈជន បងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនអ្នកលេងហ្វេសប៊ុកទាំងអស់សូមមេត្តាជ្រាប និងសូមឈប់មានការយល់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close