មន្ទីរព័ត៌មាន ខេត្តព្រៃវែង បញ្ជាក់ថា រកឃើញវិជ្ជមាន អ្នកជំងឺម្នាក់ និងពាក់ព័ន្ធមួយចំនួន ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ!
ខេត្តព្រៃវែង៖ យោងតាម មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកជំងឺ ឈ្មោះ គិន កុលាប ភេទស្រី អាយុ ៣៦ឆ្នាំ លេខទូរស័ព្ទ 010454668 រកឃើញវិជ្ជមាន ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២១ អាសយដ្ឋាន រស់នៅ ផ្ទះលេខ ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ) មានសមាជិកក្នុងផ្ទះប្រហែល ៨នាក់
កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង
កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១
ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ លេខទូរស័ព្ទ 016 335 435
ប្រភពចម្លង៖ ថ្ងៃទី១៩ កុម្ភៈ ២០២១ បានទៅញ៉ាំបាយ ជាមួយមិត្តភ័ក្រ ធ្វើការនៅ N8 អាការៈ ថ្ងៃទី២០ ស្ងួតក និងគ្រុនក្តៅ (៣៧.៥) លុះថ្ងៃទី២១ ដល់ ២៤ បានទៅកំដរម្តាយបង្កើត (លើសឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត្រ អគារទូទៅ ”ក” បន្ទប់ ២០២-ថ្ងៃទី២៤ បានជិះ PassApp ពីផ្ទះទៅភូមិជំនិត ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ជូនម្តាយទៅផ្ទះ និងបានញ៉ាំបាយជុំគ្នា ព្រមទាំងជិតខាង) សម្គាល់៖ ពេលញ៉ាំបាយ មានក្មួយស្រីអាយុ ១ខួប ៨ខែ ញ៉ាំបាយចានជាមួយ (លេខទូរស័ព្ទ ម្តាយក្មេង 086 311 256)។
បច្ចុប្បន្ន អ្នកពាក់ពន្ធ័ អាជ្ញារស្រុក ពារាំង និងការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តា ឡីស័កនៅខេត្តព្រៃវែង។