អាជ្ញាធរខណ្ឌដូនពេញ អនុញ្ញាតអោយរថយន្តធុនធំទាំង ៤១គ្រឿង ត្រឡប់ទៅវិញហើយ បន្ទាប់ពីធ្វើការអប់រំណែនាំរួច…

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ដល់ម្ចាស់ រថយន្ត ធុនធំដែលបាន ល្មើសច្បាប់ចរាចរណ៍ បើកបរ លើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ជាគោលការណ៍ រដ្ឋបាលខណ្ឌ មិនអនុញ្ញាត អោយម្ចាស់រថយន្ត ធុនធំទាំងនោះ បន្តចរាចរណ៍ លើ មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស ទៀតនោះទេ ។

សូមបញ្ជាក់ថា: កាឃាត់រថយន្តនេះ ពុំមានកាផាក់ពិន័យ ជាប្រាក់នោះ លោកអភិបាល បានធ្វើការអប់រំណែនាំពួុកគាត់ ក្នុងករណីមានលើកទី២ គឺមិនលើកលែងនោះទេ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close