រថយន្តធុនធំចំនួន ៤១គ្រឿង ត្រូវបានអជ្ញាធរខណ្ឌដូនពេញ ឃាត់យកមករក្សាទុក..!

ភ្នំពេញ៖នាយប់ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ស្ទាក់ចាប់រថយន្ត ធុនធំដែលបាន ល្មើសច្បាប់ចរាចរណ៍ បើកបរលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស សរុបចំនួន ៤១គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីដើម្បីធ្វើអប់រំណែនាំនិង អនុវត្តតាមនិតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close