ផ្តល់ម៉ាស របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនរដ្ឋបាលសង្កាត់ទាំង៧ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់ម៉ាស់ ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (Covid19) ដើម្ចែបីកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ដោយមួយសង្កាត់ទទួលបានម៉ាស់
១. សង្កាត់ចាក់អង្រែលើ ទទួលបាន ២០០០ ម៉ាស់ ។
២. សង្កាត់ចាក់អង្រែក្រោម ទទួលបាន ២០០០ ម៉ាស់ ។
៣. សង្កាត់បឹងទំពន់ទី១ ទទួលបាន ២០០០ ម៉ាស់ ។
៤. សង្កាត់បឹងទំពន់ទី២ ទទួលបាន ២០០០ ម៉ាស់
៥. សង្កាត់ស្ទឹងមានជ័យទី១ ទទួលបាន ២០០០ ម៉ាស់ ។
៦. សង្កាត់ស្ទឹងមានជ័យទី២ ទទួលបាន ២០០០ ម៉ាស់ ។
៧. សង្កាត់ស្ទឹងមានជ័យទី៣ ទទួលបាន ២០០០ ម៉ាស់ ។
សរុប ក្នុងការប្រគល់ម៉ាស់ជូន សង្កាត់ទាំង៧ មានចំនួន ១៤,០០០ ម៉ាស់ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា សូមសង្កាត់ទាំង៧ ត្រូវបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយអប់រំ អំពីវិធានការការពារការឆ្លងជំងឺ-១៩ អោយបានទំលំទូលាយដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល អោយកាន់តែច្បាស់ពីការរីករាលដាលនៃជំងឺជំងឺ-១៩ ។ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ក៍បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។