ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រាប់បាតប្រគេនព្រះសង្ឃ០៩អង្គ និងចែកអំណោយជូនប្រជាពលរដ្ឋ២៥០គ្រួសារ នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវបានរៀបចំពិធីបុណ្យឆ្លងប្រាង្គចេតីយ៍ រាប់បាតប្រគេនព្រះសង្ឃ០៩អង្គ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ កម្មវិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិចេកឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរឃុំ-ស្រុក ព្រមទាំងប្រជាពលរដ្ឋជាច្រើនអ្នកទៀត ។
នៅក្នុងពិធីបុណ្យឆ្លងប្រាង្គចេតីយ៍នេះឯកឧត្តនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទានិងលោកជំទាវ យស់ សុីមន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបុណ្យឆ្លងប្រាង្គចេតិយ៍ដែលកសាងដោយឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ស្ថិតក្នុងភូមិចេក ឃុំសំរោងនស្រុកចន្ទ្រាមខេត្តស្វាយរៀង។
ពិធីបុណ្យនេះ មានការនិមន្តយាងសម្ដេចព្រះពោធិ៍វ័ង្ស អំ លីម ហេង សម្ដេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមេគណខេត្តមន្រ្តីសង្ឃខេត្ត ស្រុក ក្រុងចំនួន០៩ព្រះអង្គ រាប់បាតនិងនិមន្ដសូត្រស្វាធ្យាយចំរើនព្រះបរិត្តដាឆ្លងប្រាង្គចេតីយ៍ ដើម្បីជ័យមង្គល។
ក្រោយពីរៀបចំពីធីបុណ្យតាមបែបព្រះពុទ្ធសាសនារួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្រ្ទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចែកអំណោយជូនលោកតា លោកយាយ ប្រជាពលរដ្ឋក្នុងឃំុសំរោងចំនួន២៥០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានមី១កេស ត្រីខ១យួរ ទឹកក្រូច៤កំប៉ុង វើស៤កំប៉ុង សារ៉ុង១ ក្រម៉ា១ និងថវិកា២០,០០០រៀល សរុបថវិកាចំនួន៤,៨២០,០០០រៀល៕ ដោយ:ខ្លាខ្មៅ