ប្រជាពលរដ្ឋ១៦គ្រួសារ នៅភូមិគោកឃ្លាង ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទទួលគ្រឿងឧបភោគបរិភោគពី រដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញ៖ ប្រជាពលរដ្ឋ១៦គ្រួសារ ស្មើ១៤ខ្នង ផ្ទះនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខដែល កំពុង ធ្វើចត្តាឡីស័ក នារសៀលថ្ងៃទី២២ ខែកុម្ភៈ២០២១ នេះ បានទទួលការឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគពី រដ្ឋបាលខណ្ឌសែនសុខ ។
លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោមការយកចិត្តទុក្ខដាក់ និងគិតគូពីសុខទុក្ខ សំណាក់ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ចំពោះពលរដ្ឋក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ ១៦គ្រួសារស្មើ១៤ខ្នងផ្ទះ នៅភូមិគោកឃ្លាងដែលកំពុងធ្វើចត្តាឡីស័ក គឺមានរយៈពេល១៤ថ្ងៃ រាល់ការចំណាយបរិភោគគឹភារៈកិច្ចខាងសាលាខណ្ឌសែនសុខជាអ្នករ៉ាប់រង ។
សម្ភារៈដែលឧបត្ថម្ភ នារសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ មួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូ សាក់ក្រក់ ១គីឡូ ឆៃប៉ូវ១គីឡូ មី១កេស និងត្រីខ១២កំប៉ុង។