ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

បាត់ដំបង៖កំលាំងនគរប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងសហការជាមួយនគរបាលស្រុកឯកភ្នំ និងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនតាមភាពជាក់ស្តែង។

ជនសង្ស័យឈ្មោះ៖ទី១វុន ណាវីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០២១ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១១កញ្ចប់ ទម្ងន់២,៤ក្រាម។

ទី២-ឈ្មោះ ឃឿត សុឃុន ភេទប្រុស អាយុ២១ឆ្នាំ ឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០២១ ចំណុចភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងហូតបានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនដូចគ្នា ចំនួន១កញ្ចប់ ទម្ងន់៩,៣៥ក្រាម ទូរស័ព្ទដៃ១គ្រឿង សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត សរុបទាំងអស់ចំនួន១២កញ្ចប់ ទម្ងន់១១,៧៥ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ សុខ កុសល

 

អត្ថបទដែលជាប់ទាក់ទង
Open

Close