ភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជាពី លោកវរ: ឯក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកវរ: ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បង្រ្កាបជាក់ស្តែង ករណីលួចមានស្ថានទំងន់ទោស (ឆក់ទូរស័ព្ទ) នៅថ្ងៃទី២១ កុម្ភៈ ២០២១ វេលាម៉ោង ១១ និង៣០នាទីព្រឹក ចំនុចផ្លូវ បេតុង ក្រុមទី៥ ភូមិសាមគី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង ភូមិ បាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ (មានសារធាតុញៀន)
ទី២ ឈ្មោះ ម៉ូម ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។
ជនរងគ្រោះ ឈ្មោះ ហួន សុខលឿន ភេទ ស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។
សំភារះដកហូតរួមមាន៖
១ ម៉ូតូ០១គ្រឿង ម៉ាក់C១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត១O ៨២៤៥
២ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក់OPPO S៩ ពណ៌ស្វាយ
ប្រភពប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក់SCOOPY ពណ៌ ស ពាក់ស្លាកលេខ ១BQ-១៥២៣ ជិះគ្នា៣នាក់ ត្រឡប់មកពីផ្សារ សាំហាន់ទៅផ្ទះជិះដល់ច្រកចូលភូមិសាមគ្គី បូរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូម៉ាក់ C១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ១O៨២៤៥ ជិះគ្នា២នាក់ បានធ្វើសកម្មភាពឆក់ យកទូរស័ព្ទ របស់រងគ្រោះតែម្តង ស្របពេលកំលាំងសមត្ថកិច្ច ល្បាតជួយអន្តរាគមន៍ ឃាត់បានជនសង្ស័យម្នាក់ នាំមកកាន់ប៉ុស្តិ៍ ចំណែកបក្សពួកគេម្នាក់ទៀត ឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់តែម្តង។
ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចំលើយកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី និងកំពុងបន្តរធ្វើការស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំពោះសំភារះបានប្រគល់ជូនជនរងគ្រោះវិញ ។