កិច្ចប្រជុំពិភាក្សាបន្ទាន់មួយ ស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ “

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើក កិច្ចប្រជុំពិភាក្សាបន្ទាន់ មួយស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ “។

ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធាន អនុប្រធានផ្សាររដ្ឋទូទាំងរាជធានីភំ្នពេញ ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះ ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ” ត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close