ស្ទឹងត្រែង ៖ បុរសជា ជនជាតិភាគតិចទំពួនម្នាក់ជាប់ពាក់ព័ន្ធ ករណីឃាតកម្មគិតទុកជាមុននៅខេត្តរតនគិរីបានរត់គេចខ្លួន អស់រយៈ ពេលឆ្នាំកន្លង លុះមកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២១នេះ បុរសខាងលើ បានធ្វើអត្តឃាតខ្លួនឯងក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងនៅចំកណ្តាលក្រុងស្ទឹងត្រែងកាលពីវេលាល្ងាចថ្ងៃទី២០ខែកុម្ភះ២០២១នេះតែម្ដង។
សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថាយោងតាមដីកាបង្គាប់អោយចាប់ខ្លួនឈ្មោះ មៀង សឹម អាយុ២៧ឆ្នាំជនជាតិទំពួន មុខរបរធ្វើចំការ រស់នៅភូមិលុងឃុង ឃុំលុងឃុងស្រុកបរកែវខេត្តរតនគិរី។
ជននេះមានជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន នៅភូមិលុងឃុងឃុំលុង ឃុងស្រុកបរកែវ ខេត្តរតនគិរីកាលពីថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០១៤។
បទល្មើសដែលត្រូវចោទប្រកាន់ទៅលើជនជាប់ចោទខាងលើគឺជាបទល្មើសឧក្រិដ្ឋដែលត្រូវជាប់ទោសដាក់ពន្ធនាគារពី ១០ទៅ ១៥ឆ្នាំ។
លោក វរៈសេនីយ៍ឯក អ៊ុក មឿម ប្រធាន ការិល័យ បច្ចេកទេស និងកោលស្យវិច្ច័យ របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង តាមឲ្យដឹងថា បុរស នេះ ពិត ជាបានធ្វើអត្តឃាតដោយយកខ្សែចងកនៅលើចំរឹងបង្អួចក្នុងបន្ទប់ផ្ទះសំណាក់ យ៉ាងពិតប្រាកដមែន បន្ទាប់ពី កម្លាំងជំនាញ ធ្វើការពិតនិត្យ ជាមួយ លោក គ្រូពេទ្យ រួចមក។
ដោយឡែកសាកសព បានប្រគល់ទៅអោយ ក្រុមគ្រួសារ យកទៅធ្វបុណ្យ ទៅតាមប្រពៃណី ។