អគ្គិភ័យឆេះព្រៃ យ៉ាងសន្ធោសន្ធៅ ក្នុងស្រុកសំឡូត

បាត់ដំបង៖ព្រៃក្បែរជើងភ្នំ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កអោយបានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តបង្ការ ពន្លត់អគ្គិភ័យ១គ្រឿង ដើម្បីបាញ់ទឹកពន្លត់ទប់ស្កាត់កុំអោយឆេះរាលដាលដល់លំនៅដ្ឋានពលរដ្ឋដែលកំពុងរស់នៅក្បែរជើងភ្នំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែគុម្ភះ ឆ្នាំ២០២១ ចំណុចខាងក្រោយវត្តតាសាញ់ ស្ថិតក្នុងភូមិអូរន្ទឹម ឃុំតាសាញ់ថ្មី ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖កម្លាំងបង្ការ ពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានបាញ់ទឹកអស់ចំនួន៣រថយន្តទើបអណ្តាតភ្លើងស្ងប់រលត់អស់ទាំងស្រុង។

សូមបញ្ជាក់ថាករណីអគ្គិភ័យនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬលំនៅដ្ឋានប្រជាពលរដ្ឋឡើយ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close