នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

ភំ្នពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា «ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ»។

ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។ ឯកឧត្តម ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដែរ ដើម្បីឲ្យពួកគេបានការលើកទឹកចិត្តបន្តទៀត ។

ដើម្បីឲ្យការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធបន្ថែមទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវទិសដៅបន្ត ចំនួន៤ចំណុច ៖
១-បន្តធ្វើបច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធបច្ចេកទេស (Database System) មានដូចជា ៖ មុខងារស្គេនមុខ និងបង្កើត APP STORE និង PLAY TSORE សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃ
២-បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ស្គេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធបច្ចេកទេសឲ្យបាន១០០%(អនុវត្តជាប្រចាំ)។
៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលអនុវត្តលើកប្រព័ន្ធបច្ចេកវិទ្យាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ។
៤-ត្រៀមបន្តបើកវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែម ដល់មន្រ្តីជំនាញដែលគ្រប់គ្រងប្រព័ន្ធបច្ចេកទេស (Database System) នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ប្រគល់កុំព្យូទ័រ និងឧបករណ៍ស្កេនខ្ខៅដៃ ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាលើកចុងក្រោយ សរុប ៤០គ្រឿង សម្រេចតាមផែន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close