ផ្ទុះវីដេអូ​​សន្តិសុខ​ម្នាក់ ​រំដោះ​ស្រ្ដី​៤​នាក់​ពី​កន្លែង​ធ្វើ​ចត្ដាឡីស័ក​ទៅ​ក្លឹប ​ពេល​ត្រលប់​មក​សណ្ឋាគារ​វិញ​រក​ឃើញ​វិជ្ជមាន​២​នាក់

នៅ​ព្រឹកមិញ​នេះ ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ចំនួន​៣២​នាក់​ឯ​ណោះ ដែល​កើត​ចេញ​ពី​កន្លែង​កម្សាន្ដ​មួយ ​និង​វា​បាន​ក្លាយ​ជា​ព្រឹត្ដិការណ៍​ឆ្លង​សហគមន៍​ថ្មី​នៅ​កម្ពុជា។

​ក្នុង​សន្និសីទ​កាសែត​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ ​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​សន្តិសុខ​សណ្ឋាគារ​មួយ​កន្លែង​ បាន​លួច​រំដោះ​ស្ត្រី​៤​នាក់​ដែល​កំពុងធ្វើចត្តាឡីស័ក អោយ​បាន​ចេញទៅ​ដើរ​លេង​ក្លឹប​ ហើយ​ត្រឡប់​ចូល​មក​ធ្វើ​ចត្តាឡីស័ក​វិញ ស្រាប់​តែរកឃើញថាក្នុងចំណោមស្ត្រី៤នាក់នោះ​ រក​ឃើញ​មានវិជ្ជមាន២នាក់។

​សម្ដេច​បាន​សង្កត់​ធ្ងន់​ទៀត​ថា​បញ្ហា​មួយ​នេះ​មិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​បន្ដ​ទៀត​ទេ ​រឿង​មាន​អ្នក​រត់​ការ​ឱ្យ​អ្នក​ធ្វើ​ចត្ដាឡីស័ក​បាន​ចេញ​ក្រៅ​នេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​តាមដាន​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​មក​ពិនិត្យ ​និង​ធ្វើ​ចត្ដាឡីស័ក​ឱ្យ​បាន​ត្រឹម​ត្រូវ៕

https://www.facebook.com/100008699315878/videos/2550930438540242/

ប្រភពវីដេអូ៖ បង ម៉េង អ្នកសារព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង
Open

Close