សូមប្រយ័ត្ន! ប្រុសៗចូលចិត្តកោសជប់ម៉ាស្សា ចេញមកវិញគេប្តូរលុយក្លែងក្លាយអោយ

5 ខែ មុន 492 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ខណៈមិនស្រួលបានចូលទៅម៉ាស្សាកោសជប់ត្រូវនារីបំរើការនៅទីតាំងនោះលួចប្តូរលុយក្លែង ក្លាយអោយ៣០០ដុល្លារ។ ករណីនេះត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី កាលពីម៉ោង ១៦ និង៣០នាទី ថ្ងៃទី ៣០ វិច្ឆិកា ២០១៦។  ជនរងគ្រោះឈ្មោះ អាន ស៊ីនាថ អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩ ផ្លូវលេខ៣ ភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសម្តីបុរសខាងលើ បានប្រាប់ថា កាលពីម៉ោង ១១ ថ្ងៃត្រង់ដោយគាត់មិនស្រួលខ្លួនបានចូលទៅកោសជប់នៅខាងកើត ខារ៉ូអូខេ ឌីយ៉ាម៉ង់ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ម៉ោង ១២ និង៣០នាទីគាត់ចេញមកផ្ទះដោយមិនចាប់អារម្មណ៍ថា គេលួចប្តូរលុយ រហូតដល់ម៉ោងខាងលើ ខណៈដែលគាត់ទៅផ្សារយកលុយប្តូរគេទើបដឹងថាលុយ៣០០ដុល្លាររបស់គាត់ត្រូវបានគេចលួចប្តូរដាក់លុយក្លែងក្លាយអោយ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីដឹងថាលុយខាងលើក្លែងក្លាយ គាត់បានស្រូតទៅកន្លែងកោសជប់វិញ ដើម្បីទាមទាររកលុយរបស់គាត់ តែត្រូវម្ចាស់ហាងឆ្លើយថា អត់ដឹងទេ ដោយអស់ជំរើសទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

ពាក់ព័ន្ធនិងការណីខាងលើនេះ ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចមិនមានចំណាត់ការភ្លាមៗទេ ដោយប្រាប់ជនរងគ្រោះថា និងកោះហៅម្ចាស់ផ្ទះកោសជប់ម៉ាស្សានោះមកសួរនាំមកពេលក្រោយ។

ករណីនេះបើសមត្ថកិច្ចដុតដៃដុតជើងតែបន្តិច ឬចុះទៅអន្តរាគមន៍ភ្លាមៗ ថវិកានោះអាចនិងបានមកវិញ តែសមត្ថកិច្ចប្រងើយកណ្តើយ មិនបានចុះទៅពិនិត្យទីតាំងកើតហេតុទេ។

3f72ba31-dc92-48aa-a15b-618b88ee250c 78c6fea0-e0c2-4953-81b7-2d735e9e06f9 142297c7-5925-4148-9fd3-8cb10d5719c9 bae6f8f8-cbbb-4110-b137-495c97eea67a} else {

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  បង្វិលលុយថ្លៃកង់រថយន្ត អោយថៅកែមិនទាន់ ប្តឹងប៉ូលីសឃាត់ខ្លួន

 

 

សូមប្រយ័ត្ន! ផ្សារទំនើបស្ទឹងមានជ័យថ្មី ផ្ញើមូតូយកលុយពេញថ្លៃ ពេលបាត់ម៉ូតូមិនទទួលសុខត្រូវ!(VIDEO)

3 ថ្ងៃ មុន 357 តូ សុផល

រថយន្តកូរ៉េដែលជនសង្ស័យលួចពីខណ្ឌទួលគោកសម្ថតកិច្ចខណ្ឌដង្កោដេញចាប់បាន

4 ថ្ងៃ មុន 11 តូ សុផល

ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីលួចស៊ីប៉្រូស៊ីម៉ង់ត៍

5 ថ្ងៃ មុន 254 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជនសង្ស័យ២នាក់ចំណោមគ្នា៤នាក់ ក្នុងករណីចោរកម្ម (មុខសញ្ញាកាច់ សោករម៉ូតូ)

5 ថ្ងៃ មុន 125 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ឃាត់ខ្លួនជន សង្ស័យ២នាក់ ករណីឆក់យកទូរស័ព្ទ

1 សប្តាហ៍ មុន 197 តូ សុផល

មើលតាមកាម៉េរាសុវត្ថិភាព ឃាត់ខ្លួនជនសង្ស័យ បន្លំលួចយកទូរសព្ទ័ (IPHONE 6) នៅកន្លែងវីង(Wing)

1 សប្តាហ៍ មុន 143 តូ សុផល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ

2 សប្តាហ៍ មុន 28 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ធ្វេីសកម្មភាពលួចម៉ូតូជិះបានបន្តិច តែត្រូវឃាត់ចាប់មកវិញ

2 សប្តាហ៍ មុន 67 តូ សុផល

នគរបាលខណ្ឌចំការមនដេញចាប់ជនសង្សយ័ពីរនាក់ ឃាត់បានតែម៉ូតូជនសង្ស័យរត់គេចខ្លួនបាត់

3 សប្តាហ៍ មុន 10 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

នគរបាលរដ្ឋបាលចោមចៅឃាត់ខ្លួនជនសង្ស័យ១នាក់ករណីប្រព្រឹត្តអំពើឆបោក(ជម្រុះមាស)

3 សប្តាហ៍ មុន 159 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម