មេកន្ទុយលក់កន្ទុយលេខម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប

7 ខែ មុន 69 តូ សុផល

សៀមរាប៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌតែងតែបានប្រជុំដាសតឿន ក្រើនរំលឹកដល់បណ្ដាលអស់លោកជាកងកម្លាំងនគរបាលនៅក្រោមឱវាទបន្តចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលបានបន្តលួចលាក់នៅក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ជាក់ស្តែងកាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបន្តធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង០៣ រសៀលថ្ងៃដ៏ដែល បានធ្វើការបង្ក្រាបកន្លែងល្បែងស៊ីសង លក់កន្ទុយលេខ (ឆ្នោត) នៅក្នុងភូមិសាស្ត្រមណ្ឌល់៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងក្រដាសកត់កន្ទុយលេខមួយចំនួនធំ យកមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង បានឲ្យដឹងថា ក្នុងករណីចុះបង្ក្រាបកន្លែងលក់ឆ្នោតខាងលើនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង ស៊ីជី ម៉ី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចនគរបាលយើងបានឆ្លើយសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដោយបានលក់កន្ទុយលេខឫឆ្នោត ដែលច្បាប់ហាមឃាត់មែន។
លោកស្នងការរង បានបន្តថា ជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

ដោយ រើត សុធី

 }

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  បែកធ្លាយរឿង ដោះលែងមេកន្ទុយលេខដ៏ធំម្នាក់ ៤លេីក នៅខណ្ឌសែនសុខ

 

 

ឆ្លងដែនលក់ឆ្នោតយួន ត្រូវសមត្ថកិច្ចស្រុកមេមត់ឃាត់ខ្លួន

1 សប្តាហ៍ មុន 140 តូ សុផល

ឃាត់ខ្លួនស្ត្រី២នាក់ករណីលេងល្បែងស៊ីសង(កត់កន្ទុយលេខ)

2 ខែ មុន 110 តូ សុផល

ទីតាំងឆ្នោតយួនដុះស្លែ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ល្មមដល់ពេលលោកនាយប៉ុស្តិ៍ ចុះពិនិត្យហើយ!

2 ខែ មុន 270 តូ សុផល

ស្ត្រីកត់កន្ទុលេខចិញ្ចឹមឆ្នាំង ២នាក់ត្រូវអាជ្ញាធរខណ្ឌសែនសុខឃាត់ខ្លួន

3 ខែ មុន 665 តូ សុផល

ចាប់មេកន្ទុយលេខចាស់វស្សា នៅចំណុចមុខរោងចក្រ(M.V)

4 ខែ មុន 79 តូ សុផល

ឃាត់ខ្លួនម្ចាស់ទីតាំងកត់កន្ទុយលេខ (ឆ្នោតយួន) ០៣នាក់ ដកហូតលុយជិត១០លានរៀល

5 ខែ មុន 44 តូ សុផល

ឃាត់មេកន្ទុយលេខ រឹបអូសលុយជាង ៥ពាន់ដុល្លារ

5 ខែ មុន 219 តូ សុផល

សញ្ញាណនៃការអនុវត្តន៍គោលនយោបាលភូមិ សង្កាត់មានសុវត្ថិភាព នៅខណ្ឌសែនសុខ ហាក់មានពន្លឺបន្តិចហេីយ!

5 ខែ មុន 55 តូ សុផល

លោក អុី សុខឡេង៖ ” ផ្សារ គឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទដាច់ខាត! “

7 ខែ មុន 1347 តូ សុផល

អ្នកកត់កន្ទុយលេខ២នាក់ត្រូវសមត្ថកិច្ចស្រុកកោះធំ ចុះបង្ក្រាប និងឃាត់ខ្លួន (វីដេអូ)

7 ខែ មុន 189 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម