បង្ហាញមុខជនសង្ស័យ ៦នាក់ ជាមុខសញ្ញាប្លន់យកម៉ូតូ ក្នុងរាជធានីភ្នំពេញ ជិត៣០ដង!

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ (ប្រើជើងធា.;ក់ ផ្តួ.;ល ម៉ូតូ យក កាំ.;បិត កា.;ប់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ សុខ តុលា ភេទ​ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ​ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ ។
៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រមុខរបរ មិនពិតប្រាកដ។
៦-ឈ្មោះ លី ហៃ ហៅ​ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ ។

១-ខណ្ឌសែនសុខចំនួន ០៥ករណី ៖
ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KF-៩០៦៦។

ករណីទី២៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JA-៤០៤៣។

ករណីទី៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣ ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JX-៦១១៣។

ករណីទី៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០ ប្រព្រឹត្តនៅចំណុចមុខផ្សារបោះដុំអីវ៉ាន់អាស៊ានអន្តរជាតិ (ផ្សារដើមគរថ្មី) ទើបសាងសង់រួច ផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ ១JR-៩៥៩០​។

ករណីទី៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២ ប្រព្រឹត្តនៅចំណុចផ្លូវណតប្រ៊ីត ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KA-២១៣២​។

២-ខណ្ឌដង្កោចំនួន ១១ ករណី ៖
ករណីទី៦៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ​ ប្រព្រឹត្តនៅចំណុចម្តុំកន្លែងចាក់សម្រាមផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃមិនចាំ ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។

ករណីទី៧៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០ ប្រព្រឹត្តនៅ ចំណុចមុខផ្សារប៉េងអ៊ីម ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ​ខែកញ្ញា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GH-៤៣៦០​។

ករណីទី៨៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១ ប្រព្រឹត្តនៅ ចំណុចខាងជើងស្តុបវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KJ-៤៩២១។

ករណីទី៩៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ មិនស្គាល់ផ្លាកលេខ ប្រព្រឹត្តនៅចំណុចមុខម៉ាតRELAX ផ្លូវបេតុង៣០ម៉ែត្រ ខាងជើងបុរីឌួងងៀប ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ករណីទី១០៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២៣ពាក់ផ្លាកលេខបាត់ដំបង១AT-៨០៥៣ ប្រព្រឹត្តនៅចំណុចខាងលិចរោងចក្រទឹកកកមុខបុរីប៉េងអ៊ីម ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង១AT-៨០៥៣។

ករណីទី១១៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខស្វាយរៀង១R-៩១១៣ ប្រព្រឹត្តនៅ ចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខស្វាយរៀង១R-៩១១៣។

ករណីទី១២៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KH-១៤៦៥ ប្រព្រឹត្តនៅ ចំណុចខាងជើងវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KH-១៤៦៥។

ករណីទី១៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-១០៦៨ ប្រព្រឹត្តនៅ ចំណុចម្តុំភ្លើងស្តុបក្រោយបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈ∙បាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-១០៦៨។

ករណីទី១៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកណ្តាល១AP មិនចាំលេខខាងចុង ប្រព្រឹត្តនៅ ចំណុចម្តុំភ្លើងស្តុបក្រោយបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ករណីទី១៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ១JY-៧៧៥៣ ប្រព្រឹត្តនៅ ចំណុចខាងជើងមន្ទីរសម្រាកព្យាបាលមង្គលទួលពង្រ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ១JY-៧៧៥៣។

ករណីទី១៦៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KK-៨៧២៧ ប្រព្រឹត្តនៅ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

៣-ខណ្ឌកំបូលចំនួន ០៣ ករណី ៖
ករណីទី១៧៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AQ-៦៦០០ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង វត្តភ្នៀតសិម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AQ-៦៦០០។

ករណីទី១៨៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខព្រៃវែង១W២១៨៣ ប្រព្រឹត្តចំណុចម្តុំកន្លែងក្រឡុងស៊ីម៉ង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិព្រៃកី​ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខព្រៃវែង១W២១៨៣។

ករណីទី១៩៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK៤៣៧៣ ប្រព្រឹត្តចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK៤៣៧៣។

ខណ្ឌព្រែកព្នៅ ចំនួន ០៣ ករណី៖
ករណីទី២០៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម ១X៥៧០៧ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម ១X៥៧០៧។

ករណីទី២១៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១W៧៦២៦ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១W៧៦២៦។

ករណីទី២២៖ ប្លន់យកម៉ូតូម៉ាកហុងដាបសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ៦៣៦០ ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ៦៣៦០។

៤-ខណ្ឌមានជ័យចំនួន ០១ ករណី ៖
ករណីទី២៣៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប ១JAO៨៥១៨ ប្រព្រឹត្តចំណុចចំណុចប្រឡាយទឹកស្អុយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប ១JAO៨៥១៨។

៥-ខណ្ឌពោធិ៍សែនជ័យចំនួន ០៣ ករណី ៖
ករណីទី២៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JM០៦២០ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JM០៦២០។

ករណីទី២៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JT៦១២៩ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JT៦១២៩។

ករណីទី២៦៖ ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU៩៧២៦ ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU៩៧២៦។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close