ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងធ្លាក់ភ្នែក​ បើករថយន្ត Mazda ចង្កូតស្ដាំ ស្លាក​លេខ​ ខម​ បិទ​ឡូហ្គោ អគ្គបញ្ជាការដ្ឋាន​ លឿនដូចហោះ​ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត​ ពន្លះរថយន្តកុងទីន័រ ក្រឡាប់វិលមួយជុំ​ នៅផ្លូវ៦០ម៉ែត្រ​!
7 ខែ មុន 75 តូ សុផល

រាជធានីភ្នំពេញ​ ​៖​ បុរស​ម្នាក់​ស្រវឹង​ស្រា​បេីក​ រថយន្ត​MAZDA​ ចង្កូតស្ដាំ ពាក់ស្លាក​លេខ​ ខ.ម​ បិទ​ឡូហ្គោ អគ្គបញ្ជាការដ្ឋាន​ លឿន​ដូច​ហោះ​ ទៅ​បុក​រថយន្ត​កុងទីន័រ​ ចំពីមុខ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​MAZDA រង​ការខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ ​ហេតុការណ៍​នេះ​ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ទេ​។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ជាង​១២:០៥នាទីយប់​រំលង​អាធ្រាត្រ​ ឈន​ចូល​ថ្ងៃ​ទី​២០ ខែ​មិនា​ ឆ្នាំ​២០១៩នេះ នៅត្រង់ចំណុចមុខ​ច្រកចូលការដ្ឋានសាងសង់អាគារមួយកន្លែង ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ​ក្នុង​ភូមិព្រែកតាគង់១​ សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។ ​។ ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​​​បាន​ប្រាប់​ភ្នាក់ងារ​ TNN ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ ស្រវឹង​ស្រា​ជោកជាំ​ បានបេី​ក​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ MAZDA BT-50PRO ពណ៌​ត្រេអ៉ី ពណ៌​ស្លាក​លេខ ​ខេមរភូមិន្ទ ​02 2-9863 ​និងមានបិទ​ឡូហ្គោ អគ្គបញ្ជាការដ្ឋាន​ ធ្វើ​ដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងទៅជើង​ លុះ​មកដល់ចំណុចកើតហេតុ ស្រាប់​តែ​រថយន្ត​MAZDA បាន​រេ​ចង្កូត​ងាក​ទៅ​ឆ្វេង​ដៃ​ចូលគន្លងផ្លូវម្នាងទៀត​ ក៏​ជ្រុល​ទៅ​បុក​ចំ​ពី​មុខ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ​ពណ៌​ស​ ពាក់​ស្លាក​ស្វាយរៀង​ 3B-0567 ប្រភេទ​ភ្លៅ​៣​ […]