ជិះម៉ូតូលឿនពេក រេចង្កូតខុសផ្លូវ ដួលបោកក្បាលស្លាប់!

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីយោធាម្នាក់បើកម៉ូតូយ៉ាងលឿ ជ្រុលចង្កូតខុសផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យសង្វេក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោងប្រហែល០៣:០០នាទីទៀបភ្លឺ (មានករណីដួលម៉ូតូដោយខ្លួនឯង ) នៅលើកំណាត់ផ្លូវជាតិ លេខ០១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១២៩/១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា: ជនរងគ្រោះបើកម៉ូតូ ម៉ាក្សហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង ១G-០០៤៣ បើកបរដោយឈ្មោះ ចាន់ សុធី ភេទប្រុស អាយុ៣៤ឆ្មាំ មុខរបរមន្ត្រីយោធា មានទីលំនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូម្នាក់ឯងពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព)យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតដួលបោកក្បាលទៅលើថ្នល់ បែកក្បាល បែកមុខ បែកមាត់ ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។

ចំណែកម៉ូតូខូចខាតស្រាល ហើយក្រោយពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ រួចបានយកមធ្យោបាយរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង រីឯសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close