ព្រឹតិ្តការណ៍ថ្មីៗ

Top News

ពិធី ប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរនិងប្រធានអង្គភាព រដ្ឋាករទឹក ខេត្តព្រះសីហនុ
1 ឆ្នាំ មុន 46 តូ សុផល

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត ព្រះសីហនុ មាន រៀបចំពិធី ប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរនិងប្រធានអង្គភាព រដ្ឋាករទឹក ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងវត្តមានឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយត្រូវតែងតាំងលោក សោម សាវ៉ាត ជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងលោក ផន រតនៈ ជាប្រធានអង្គភាពរដ្ឋាករទឹកខេត្ត នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ។

error: Content is protected !!