ព្រឹតិ្តការណ៍ថ្មីៗ

បញ្ចាំ តែ300$ ដល់គ្នាស្លាប់ថា 1000$ ! (មេបុស្តិ៍ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង៎ចាម) បកស្រាយយ៉ាងម៉េចវិញ..?

3 ខែ មុន 14188 តូ សុផល

ខេត្តកំពង់ចាម៖ ពាក្យចាស់បានចែងថា ល្បែងតែងវិនាស បើមិនជៀសច្បាស់ជាវិនាស ហិនហោច ខ្លោចផ្សាមិនខាន។ក្នុងនាមជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចាត់វិធានការបង្រ្កាប ដោយចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញ តម្រូវអោយអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ ព្រោះល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើសលួច ឆក់ ប្លន់ និង អំពើហិង្សាជាដើម។

ខាងក្រោមជាសារដែលគណីយ្យហ្វេសប៊ុកឈ្មោះ You Pouv បង្ហោះការពី៧ម៉ោងមុន៖

” ខ្ញុំមានទុក្ខជាទម្ងន់ដោយប្អូនថ្លៃបង្កើតមាន ករណីចងកសំលាប់ដោយ សារចាញ់ល្បែងមេបុស្តិ៍ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង៎ចាម មិនបង្រ្កាបទៅជាទទួលការបញ្ចាំរថយន្តទៅវិញនេះជាគំរូដ៏អាក្រក់មួយ ហើយបញ្ចាំ ឮថា300$ ដល់គ្នាស្លាប់ថា1000$ (17-4-2018) ។”

ពលរដ្ឋបង្ហើបប្រាប់ថា ចាប់តាំងពីមេប៉ុស្តិ៍ថ្មីបានឡើងកាន់តំណែង បន្ទាប់ពីមេប៉ុស្តិ៍ចាស់ទទួលមរណៈភាព គេមិនដែលឃេីញ លោកមេប៉ុស្តិ៍ថ្មីរូបនេះ បង្ក្រាបល្បែងស៊ីសងម្តងណាឡើយ ប៉ុន្តែអោយតែដល់ថ្ងៃខែ មិនដែលភ្លេចទេ ហុចដៃទារលុយរហូត។ ប្រភពដដែលបន្តថា គ្រាន់តែលុយបានពីសង្វៀនជល់មាន់អាប៉ោង នៅចំណុចភូមិ តាម៉ាន់ដូនតោ មួយថ្ងៃ៨០គូរ ក៍គ្រប់ទឹកដែរ។

ពលរដ្ឋទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម មេត្តាពិនិត្យនិងស្រាវជ្រាវករណីខាងលើផង។

TNN ស្វាគមន៍ដោយរីករាយ ប្រសិនបើមានការបកស្រាយបំភ្លឺពី សមីភាគីពាក់ព័ន្ធ។

Tel: 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ