ព្រឹតិ្តការណ៍ថ្មីៗ

ជីកដីឃើញកេះដែកខំអរស្មានតែបានកំណប់មាស ពេជ្រ ពេលបើកមើលឃើញសុទ្ធតែគ្រាប់កាំភ្លើង

3 ខែ មុន 614 តូ សុផល

ត្បូងឃ្មុំ ៖ ពលរដ្ឋមួយរូបមានការត្រេកអរយ៉ាងខ្លាំងខណៈដែលជីកដីហើយ បានប្រទះឃើញកេះដែក១

ដោយសង្ឃឹមថាបានកំណប់ មាស ពេជ្រ ដ៍មហាសាលហើយ តែដល់ពេលបើកមើល ក៍ហួសចិត្ត ឃើញសុទ្ធតែ គ្រាប់កាំភ្លើង ០១ កេះពេញ ឡើងច្រេះស៊ី រួចហើយក៍លើកយកមកប្រគល់សមត្ថកិច្ចប៉ូលីសតែម្តងទៅ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ០៧ និង ៣០ នាទី នៅចំណុចដីចំការរបស់ឈ្មោះ ឡុច កាន ស្ថិតក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋម្នាក់ប្រទះឃើញកេះដែកច្រេះស៊ីមួយកប់ក្នុងដី ខណៈពេលគាត់ភ្ជួរដីចំការនោះទៅប៉ះនឹងវា រួចយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ។

ពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ បានបើកកេះនោះឃើញមានគ្រាប់កាំភ្លើងសរុបរួម ៤២៥ គ្រាប់មានដូចជា ៖ AK47=២៩០គ្រាប់ , R=៣៣ គ្រាប់ , CARABIN=១គ្រាប់ , K៥៧=១០១គ្រាប់ (គ្រាប់កាំភ្លើងទាំងអស់សុទ្ធតែច្រេះស៊ី) ។ បច្ចុប្បន្នត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ចាត់ការបន្តតាមជំនាញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ