ព្រឹតិ្តការណ៍ថ្មីៗ

និស្សិតកម្ពុជា ដណ្តើមបានពានរង្វាន់ជាច្រើន ពីការប្រកួតលំដាប់អន្តរជាតិ ផ្នែកវិទ្យាសាស្រ្ត នៅប្រទេសម៉ាឡេសុី

3 ខែ មុន 125 តូ សុផល

ភ្នំពេញ​ ៖ ​ក្រុមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យន័រតុនផ្នែកវិស្វ័កកម្មអគ្គីសនីនិងអេឡិចត្រូនិចផ្នែកកុំព្យូទ័រវិទ្យាចំនួន២៥នាក់

បានត្រលប់មកដល់មាតុប្រទេសវិញបន្ទាប់ពីប្រកួតប្រជែងដណ្ដើមបានពានរង្វាន់ជាច្រើនជូនជាតិនៅប្រទេម៉ាឡេសុីក្នុងកម្មវិធី«គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ ប្រចាំឆ្នាំ២០១៨» ។

ពានរង្វាន់ដែលនិស្សិតដណ្ដើមបានពីការប្រកួតនោះរួមមាន៖ផ្នែកកុំព្យូទ័រទទួលបាន​មេដាយចំនួន៥គ្រឿង, ប័ណ្ណសរសើរចំនួន២, ពានរង្វាន់ល្អជាងគេបំផុតចំនួន១ នឹងថវិកាមួយចំនួន សម្រាប់ផ្នែកវិស្វ័កម្ម អគ្គិសនី និងអេឡិចត្រូនិចវិញ ទទួលបានមេដាយមាស១គ្រឿង ប្រាក់ចំនួន១គ្រឿង និងមេដាយពិសេស រួមនិងពានមួយចំនួនទៀត។

ក្នុងឱកាសនោះដែរលោក ចាន់ មិថុនា ដែលជាអ្នកដឹកនាំនិសិ្សតទៅប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា “មូលហេតុដែលសាកលវិទ្យាល័យន័រតុន បានបញ្ជូននិសិ្សតទៅប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីនោះ ក៏ដោយសារតែសាសកវិទ្យាល័យន័រតុន បានចុះអនុស្សាណ(MOU) ជាមួយនិងសាកលវិទ្យល័យនៅប្រទេសម៉ាឡេស៊ី គឺដើម្បីកិច្ចការស្រាវជ្រាវរបស់និស្សិត កម្ពុជាដើម្បីអភិវឌ្ឍនូវចំនេះដឹងបន្ថែមរបស់និសិ្សត និងចង់លើកទឹកចិត្តឲ្យនិស្សិតខិតខំស្រាវជ្រាវបន្ថែមទៀត ព្រោះនិសិ្សតនៅប្រទេសកម្ពុជាយើងក៏មិនមែនជានិស្សិត ដែលមានកំរិតចំណេះដឹងទាបនោះទេ ហើយឥឡូវនេះគឺការចេះដឹងរបស់គាត់ គឺមានកំរិតខ្ពស់ដែលអាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបានយ៉ាងពិតប្រាកដ”។

 

ចំណែកឯនិស្សិតតំណាងផ្នែកកុំព្យូទ័រវិទ្យា នៃសាសលវិទ្យាល័យន័រតុន ដែលទើបបានពានរង្វាន់ជូនជាតិបានឲ្យដឹងដែរថា “ថ្ងៃនេះនាងខ្ញុំមានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលនាងខ្ញុំបានទទួលបានមេដាយពានមួយ និងមេដាយមាសមួយពីប្រទេសម៉ាឡេស៊ី នៅក្នុងកម្មវិធីវិទ្យាសាស្រ្តវ័យក្មេងឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលទើបតែបានបញ្ចប់នៅក្នុងពេលប៉ុន្មានថ្ងៃនេះ”។

សូមបញ្ជាក់ថាការប្រកួតលក្ខណៈអន្តរជាតិ «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នែកវិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ ប្រចាំឆ្នាំ២០១៨» ធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០១៨ នាសាកលវិទ្យាល័យ «ម៉ាឡេស៊ីភឺលីស» ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រទេសចំនួន១៦ ក្នុងនោះរួមមាន៖ កម្ពុជា, ហ្វីលីពិន, វៀតណាម, ថៃ, ឡាវ, រ៉ូម៉ានី, កាណាដា, សហរដ្ឋអាមេរិក, ម៉ាកាវ, បង្លាដេស, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, ឥណ្ឌា, តៃវ៉ាន់, ហុងកុង, និងចិន ដែលក្នុងនោះការប្រកួតនៃព្រឹត្តការណ៍ដ៏ធំនោះ មាន៤០៨គម្រោង នៃការប្រកួត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ