ព្រឹតិ្តការណ៍ថ្មីៗ

មហាថ្លៃ! អាយុ៤៣ចាប់ក្មេងស្រីអាយុ៩ឆ្នាំរំលោភ

2 ខែ មុន 155 តូ សុផល

បាត់ដំបង ៖ បុរសល្មោភកាមម្នាក់ប៉ុនប៉ងរំលោភក្មេងស្រីអាយុ៩ឆ្នាំ មិនបានសម្រេច

ហើយត្រូវអ្នកភូមិជួយចាប់បានវាយឡើងប៉ោងមុខមាត់ ទើបប្រគល់ឱ្យប៉ូលីសស្រុកភ្នំព្រឹកចាត់ការបន្តរាមច្បាប់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៧.ខែមេសា.ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង១៥នាទីព្រឹក នៅចំណុចចំការចេក ក្បែរព្រះវិហារវត្តចក្រី ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

ករណីនេះបង្កឡើងដោយ ជនសង្ស័យ ឈ្មោះ មាន ខុនឌី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មុខរបរធ្វើចំការ បានប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រី ឈ្មោះ សាក់ ស្រីម៉ី អាយុ០៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើហើយ ត្រូវបានម្តាយក្មេងស្រីទៅទាន់ និងបានប្តឹងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ