ព្រឹតិ្តការណ៍ថ្មីៗ

សិប្បកម្មពុតដែកធ្វើឆ្អឹងពិដានមួយកន្លែង កំពុងផ្គើននិងសេចក្តីណែនាំ របស់អាជ្ញាធរខណ្ឌសែនសុខ

3 ខែ មុន 140 តូ សុផល

ភ្នំពេញ៖ ជាងបីខែមកហើយដែលប្រជាពលរដ្ឋប្តឹងមកអាជ្ញាធរមូលដ្ឋានរឿងសិប្បកម្មពុតដែកធ្វើឆ្អឹងពិដានមួយកន្លែង

ដែលមានសម្លេងរំខានហើយមកដល់ពេលនេះអាជ្ញាធរហាក់ស្ងាត់ឈឹងទៅហើយ។សិប្បកម្មដែលមានសំឡេងរំខាននេះស្ថិតនៅចំណុចផ្លូវ១៩៤៦ក្រុម១ពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រជាពលរដ្ឋលើកឡើងថាសិប្បកម្មខាងលើបានដំណើការជាងមួយឆ្នាំមកហើយដោយមានម្ចាស់ឈ្មោះ យ៉េប សុខសាន្ត ស្នាក់នៅផ្លូវលំភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រជាពលរដ្ឋប្រាប់ទៀតថាកន្លងមកការពីថ្ងៃទី១៣ ខែកញ្ញា ២០១៧ឃើញ មន្ត្រីជំនាញខណ្ឌសែនសុខបានចុះមកវាស់កំរិតបញ្ចេញសំឡេងម៉ាស៊ីនម្តងរួចមកហើយដោយបញ្ជាក់ថាសិប្បកម្មខាងលើសំឡេងលើសការកំណត់ដែលបង្ករផលប៉ះពាល់ដល់អ្នកជិតខាងប៉ុន្តែការចុះនេះហាក់គ្រាន់តែអោយល្អមើលប៉ុណ្ណោះ។រហូតប្តឹងម្តងទៀតញេសង្កេតឃើញអាជ្ញាធរខណ្ឌសែនសុខចុះមកត្រួតពិនិត្យទៅលើសិប្បកម្មខាងលើម្កងទៀតកាលពីម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២៣មករា២០១៨ដោយកាលនោះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌតំណោងអោយលោកអភិបាលខណ្ឌ លោក ម៉ុត សុវណ្ណ នាយករដ្ឋបាលខណ្ឌលោក យ៉ាង សំនៀង ប្រធានការិយាល័យឧស្សាហកម្មនិងសិប្បកម្មខណ្ឌ លោក លឹម កែន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួន។

នៅពេលអាជ្ញាធរចុះមកពិនិត្យឃើញថាដំណើរការនៃសិប្បកម្មខាងលើបង្ករសំឡេងរំខាងដល់ការរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដមែនដោយក្នុងនោះលោកអភិបាលរងបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មគួរតែរកទីតាំងថ្មីជៀសវៀងមានបណ្តឹងប្រជាពលរដ្ឋរស់នៅជុំវិញប្តឹងម្តងទៀត។

លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានប្រាប់ថាពាក់ព័ន្ធករណីសិប្បកម្មពត់ដែកខាងលើខាងសាលាសង្កាត់បានដាក់លិខិតអោយម្ចាស់ទីតាំផ្អាកបណ្តោះអាសន្នហើយប៉ុន្តែការផ្អាកឫក៍យ៉ាងណានោះមិនទាន់ដឹងច្បាស់នៅឡើយទេ។

ពាក់ព័ន្ធករណីខាងលើនេះភ្នាក់ងារយើងបានព្យាយាមខលទៅលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដើម្បីជួយបកស្រាយបញ្ហាខាងលើតែទូរស័ព្ទលោកខលចូល២ដងរោត៍ដាច់ទៅវិញមិនមានអ្នកលើក(012422447)។

គួរបញ្ជាក់ថាសិប្បកម្មខាងលើបើតាមសំដីកម្មករដែលធ្វើការក្នុងសិប្បកម្មខាងលើបានបញ្ជាក់ថាសិប្បកម្មនេះដំណើរការចាប់ពីម៉ោង០៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់និងម៉ោង១៣រសៀលដល់ម៉ោង១៧ល្ងាចទើបសំរាក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ