ព្រឹតិ្តការណ៍ថ្មីៗ

សាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌក្រោមអធិបតីភាពលោក សុខ ពេញវុធ

3 ខែ មុន 93 តូ សុផល

ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ ម៉ោង ៨:៣០នាទី

នៅសាលប្រជុំសាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ ដោយមានការចូលរួមពីលោក លោកស្រី គណៈអភិបាល, លោក គណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីប្រធានផ្សារទាំង៣, លោក លោកស្រីចៅសង្កាត់ទាំង១១, លោកនាយប៉ុស្តិ៍ទាំង១១ និងលោកតំណាងក្រុមហ៊ុន ស៊ីនទ្រី ប្រចាំខណ្ឌ។

របៀបវារៈមានដូចខាងក្រោម៖
១. ការងារសន្តិសុខ សុវត្ថិភាពសង្គម:
ក. សន្តិសុខនយោបាយ។
ខ. ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
២. ការងារបន្តពង្រឹងផ្នែកសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
៣. ផ្សេងៗ:
– ការស្ដារលូ និងជួសជុលផ្លូវសំបុកមាន់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ