ខឹងម្តាយស្តីបន្ទោសរត់ទៅចងកសម្លាប់ខ្លួននៅនឹងដើមកកោះ

2 ខែ មុន 286 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុករុក្ខគីរីបានអោយដឹងថានៅព្រឹកថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៨ នេះ

មានករណីធ្វើអត្តឃាតចង-កសម្លាប់ខ្លួនឯងដោយអំណាចនៃគ្រឿងស្រវឹងដឹកមុខ។

ជនរងគ្រោះឈ្មោះ៖ឡេង យុទ្ធដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំំបង។

យោងតាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចជំនាញបានអះអាងសពបុរសខាងលើបានចង-កតាំងពីម៉ោង១៨ល្ងាចថ្ងៃទី១៨ក្រោយពីមានជម្លោះរវាងម្តាយនិងបងប្អូនស្តីបន្ទោសមិនអោយសុីផឹកខណះជនរងគ្រោះបានរត់ចេញបាត់ពីផ្ទះមកម្លេះ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ