ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរកាប់ប្លន់ម៉ូតូ២នាក់ ក្នុងចំណោម៨នាក់ ត្រូវសមត្ថកិច្ចចាប់បាន!

3 ខែ មុន 190 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ មេសា ២០១៨ វេលាម៉ោង ១៣ និង០០នាទី អធិការ ដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវបន្ត ឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀត នៅចំណុច ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសមៈ សង្កាត់ទឹល្អក់១ ខណ្ឌទួលគោក ពាក់ពន្ធ័ករណីលួចមានស្ថាទម្ងន់ទោស (ដោយប្រព្រឹត្តអំពើហឹង្សាប្រើដាវ សាម៉ូរ៉ៃកាប់យកម៉ូតូ) កាល់ពីថ្ងៃទី១០មេសា ២០១៨ វេលាម៉ោង ៤ និង ២០នាទី មាន នៅចំណុចមុខស្ថានីយ៍ប្រេងសាំងតេលា ផ្លុវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន ០៨នាក់ (គេចខ្លួន) មធ្យោបាយ ០៣គ្រឿង ប្រដាប់ដោយដាវ សាម៉ូរ៉ៃ និងកាំបិតផ្គាក់ ។

ជនសង្ស័យចំនួន (០៨នាក់ ) ឃាត់ខ្លួនបន្ថែមចំនួន០១នាក់
១-ឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករលាងឡាន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសាធាតុញៀន) នៅថ្ងៃទី១២-០៤-២០១៨ តាមផ្លូវ២០០៤ ។
២-ឈ្មោះ ហេម មាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករកម្មករអនាម័យនៅមន្ទីរពេទ្យព្រះកុសមៈ ស្នាក់នៅក្នុងមន្ទីពេទ្យព្រះកុសមៈ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (គ្មានសាធាតុញៀន) នៅថ្ងៃទី១៣-០៤-២០១៨ ក្នុងមន្ទីរពេទ្យព្រះកុសមៈ ។

ជនរងគ្រោះចំនួន ០២នាក់ រួមមមាន ៖
១-ឈ្មោះ ឆៃ នាថ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្លឹបអាវ៉ាឡុន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិប៉បក្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (របួសចំកណ្តាលក្បាល ដាច់ស្បែកដេរចំនួន៤៨ថ្នេរ , ថ្ពាល់ខាងឆ្វេងដាច់ស្បែកដេរចំនួន ៣៥ថ្នេរ , ប្រអប់ដៃខាងស្តាំដាច់ស្បែកដេរចំនួន២២ថ្នេរ ) សរុបដេរចំនួន៩៥ថ្នេរ (សំរាកព្យាបាលនៅមន្ទីរពេទ្យសម្ភពរស្មី )។
២-ឈ្មោះ ព្រឿន ប៊ុនណាល់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្លឹបអាវ៉ាឡុន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិប៉បក្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (គ្មានរបួស) ។
សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកស្កុមពី ផលិតឆ្នាំ ២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខក្រចេះ 1B-8221 ។

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះ មានគ្នាចំនួន ៤នាក់ ចេញពីកន្លែងធ្វើការ នៅក្លឹបអាវ៉ាឡុន ដោយក្រុមជនរងគ្រោះមានគ្នាចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ធ្វើដំណើរតាមផ្លុវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចបាននាំគ្នាចូលផឹកនៅក្លឹបផ្លេក្លឹប ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះដល់ម៉ោង ០៤ និង៤០នាទី ក្រុមជនរងគ្រោះទាំង០៤នាក់ បានចេញពីក្លឹបផឹកស៊ី មក ដល់ចំណុចកើតហេតុ បានជួបជាមួយក្រុមជនសង្ស័យ មានគ្នាចំនួន ៨នាក់ ជិះម៉ូតូ ៣គ្រឿង រួចក៍មានជំលោះប្រតាយប្រតប់គ្នា និងកាប់គ្នា រួចក្រុមជនរងគ្រោះបាននាំគ្នារត់គេចខ្លួន ក្រោយមកក្រុមជនសង្ស័យបានលើម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន បន្ទាប់មកក្រុមជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ដើម្បីយកម៉ូតូរបស់ខ្លួន ស្រាប់តែបាត់ម៉ូតូចំនួន០១គ្រឿងម៉ាកស្កុមពី ផលិតឆ្នាំ ២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ ក្រចេះ 1B-8221 មិនឃើញម៉ូតូ ហើយនៅសល់តែម៉ូតូ០១គ្រឿង ទើប ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។

លុះដល់ថ្ងៃទី១២ មេសា ២០១៨ វេលាម៉ោង ១ និ០៥នាទីសមត្ថកិច្ចបានធ្វើការល្បាតក្នុងភូមិសាស្ត្រ បានឃើញជនសង្ស័យខាងលើ ដែមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព ពាក់ពន្ធ័ក្នុងករណីលួចមានស្ថាទម្ងន់ទោស (ដោយប្រព្រឹត្តអំពើហឹង្សាប្រើដាវសាម៉ូរ៉ៃកាប់យកម៉ូតូ) កាល់ពីថ្ងៃទី១០ មេសា ២០១៨ វេលាម៉ោង០៤ និង២០នាទី នៅចំណុចមុខស្ថានីយ៍ប្រេងសាំងតេលា ផ្លុវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចបានកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរស្រាវជ្រាវ និងដោយមានការសហការពីកម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានគរបាលរាជាធនីភ្នំពេញ។ នៅថ្ងៃទី១២ មេសា ២០១៨ វេលាម៉ោង១៣ និង០០នាទី ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពក្នុងករណីខាងលើពិតប្រាកដមែន លុះដល់ថ្ងៃទី១៣ មេសា ២០១៨ វេលាម៉ោង១៣ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេម មាន នៅក្នុងមន្ទីរពេទ្យព្រះកុសមៈយកមកធ្វើការសាកសួរអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ