ព្រឹតិ្តការណ៍ថ្មីៗ

មួយថ្ងៃសោះ ប្រទះឃើញសពអណ្តែតទឹក២លើក នៅឯស្រុកស្អាង ខេត្តកណ្តាល

1 ឆ្នាំ មុន 345 តូ សុផល

ខេត្តកណ្តាល៖ ប្រទះឃើញសាកសពអណ្ដែតទឹកក្នុងសភាពហើមប៉ោង កាលពីថ្ងៃ ទី១៨ មេសា ២០១៨ វេលាម៉ោង ៨ និង ៣០នាទីនៅចំនុចក្នុងទឹកស្រះរបស់ឈ្មោះសន ឃីម ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ ស៊ាង មករា ហៅ ចេក ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរ:កសិករ
មានទីលំនៅភូមិដើមព្រីង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពអោយដឹងថា នៅថ្ងៃទី ១៨ មេសា ២០១៨ វេលាម៉ោង០៨ និង៣០ នាទី ប្រជាពលរដ្ឋ បានប្រទះ ឃើញក៍រាយការណ៍ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ។ បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុខេត្ត ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ និង គ្រូពេទ្យ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសាឈ្លក់ទឹកថប់ដង្ហើម ។
ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការបំភ្លឺរបស់ឈ្មោះឆាំ សុខលី ត្រូវជាម្ដាយបង្កើតថា: កាលពីថ្ងៃទី១២ មេសា ២០១៨ វេលា ម៉ោង ១និង០០នាទីជនរងគ្រោះបានចុះទូកជាមួយឈ្មោះ អ៊ាវ បញ្ញា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ជាមួយ គ្នា ទៅឆក់ត្រីនៅតាមទន្លេបាសាក់ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ហើយក៍ត្រូវ កម្លាំង ជំនាញជល់ផលស្រុកកោះធំចុះចាប់ ហើយឈ្មោះ អ៊ាវ បញ្ញា និងជនរងគ្រោះបានរត់បែកគ្នា ។ចំណែក ជនរងគ្រោះបាត់រហូតដល់ថ្ងៃទី១៨ មេសា ២០១៨ ទើបប្រទះឃើញសាកសព នៅក្នុងស្រះទឹក របស់ ឈ្នោះសន ឃីម ដែលមានចំងាយប្រវែង១២០ម៉ែត្រពីផ្ទះឪពុកមាបង្កើតឈ្មោះ អ៊ុក សូនី ស្ថិតក្នុង ភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!