ព្រឹតិ្តការណ៍ថ្មីៗ

ឆ្នាំមុនរំលោភបង ឆ្នាំនេះរំលោភប្អូន ច្របាច់ក សម្លាប់បោះចូលស្រះវត្ត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!

1 ខែ មុន 1049 តូ សុផល

ព្រៃវែង ៖ បាបបុណ្យពិតជាមានមែន ឃើញនិងភ្នែកស្រស់ៗ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនគរបាលស្រុកព្រះស្តេច ដឹកនាំដោយ លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង សហការជាមួយកម្លាំង សមត្ថកិច្ចខេត្តព្រៃវែង ក្រោមការបញ្ជផ្ទាល់ ពី ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលបានចាប់រំលោភកុមារី ម្នាក់ក្នុងចេតីយ៍ ទាំងថ្ងៃរួចសំលាប់យកសពបោះចោល ក្នុងស្រះទឹកវត្ត នៅចំណុចមាត់ ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមេសាឆ្នាំ ២០១៨។

លោកវរសេនីយ៍ទោ ជៃ សេងហ៊ាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុច ភូមិរបស់ខ្លួន។

លោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត “សន្ធោ” រួចច្របាច់ កសម្លាប់ យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។

មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមក ហើយដែលនាងទើបអាយុ១០ឆ្នាំប៉ុន្តែកាល ណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យ សមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។

កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច មានឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេចត្រូវបានជនដៃដល់រំលោភសម្លាប់នៅចំណុចក្នុងចេតីយ៍ មាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ