ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនជាតិវៀតណាមប្រុសស្រី២២នាក់ តាមហាងកាហ្វា និង ហាងម៉ាស្សា ក្នុងខណ្ឌឬស្សីកែវ និងដូនពេញ

1 ឆ្នាំ មុន 1382 តូ សុផល

ភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធវស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង១៥នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឬស្សីកែវ និង ខណ្ឌដូនពេញ មានការ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ស្ថិតនៅហាងលក់កាហ្វេតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និង ហាងម៉ាស្សាតាមបណ្តោយផ្លូវព្រះសុីសុវត្ថ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផល៖ ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន២២នាក់ (ស្រី១២នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!