ព្រឹតិ្តការណ៍ថ្មីៗ

ជិះកូនកង់មកលួចម៉ូតូIcon បានតែ១ថ្ងៃ សមត្ថកិច្ចក្របួចជាប់!

4 ខែ មុន 125 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ៤កើតខែពិសាខ ឆ្នាំច សំរិទ្ធស័ក្ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩:៥៥នាទី កំលាំងផ្នែកព្រហ្មនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួច (លួចម៉ូតូ) ឃាត់នៅចំណុច លើផ្លូវលេខ១៨៦ ក្រុម ទី៩ ភូមិ៣ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៤០នាទី នៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ លេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ្ត ហៅ អាយក្ស ហៅ អាឆ្អឹង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ កង់មួយគ្រឿងពណ៌ត្រួយចេក (ជាកង់របស់ជនសង្ស័យជិះមកធ្វើសកម្មភាព) ។

វត្ថុុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda Icon ពណ៌ផ្កាឈូក ស៊េរី2009 ពាក់ស្លាកលេខ ភ្នំពេញ 1Z-0123 មានលេខតួនិងលេខម៉ាស៊ីន: 0000293 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច ) សមត្ថកិច្ចបានធ្វើការប្រគល់ជូនទៅឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ស៊ុយ សូរ៉ាន់ ហៅ ម៉ូយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពអោយដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៣០នាទី ជនរងគ្រោះឈ្មោះ ស៊ុយ សូរ៉ាន់ ហៅ ម៉ូយ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Icon ពណ៌ផ្កាឈូក ស៊េរី2009 ពាក់ស្លាកលេខ ភ្នំពេញ 1Z-0123 មកចតទុកនៅមុខផ្ទះលេខ៥៣ ផ្លូវ លេខ៣៥១ ក្រុមទី៨ ភូមិ២ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនរងគ្រោះមិនបានដកកូនសោរ ម៉ូតូចេញពីកម៉ូតូទេ រួចជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះដើម្បីហូបបាយជុំគ្នាគ្រួសារ លុះបានប្រហែល ១០នាទី ក្រោយមកជនរងគ្រោះក៏ដើរចេញទៅក្រៅមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូខាងលើ ដោយបន្សល់ ទុកនូវកូនកង់ មួយគ្រឿងពណ៌ត្រួយចេក នៅកន្លែងកើតហេតុ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី១ ដើម្បីឲ្យសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រកម៉ូតូខ្លួន និងចាប់ជនល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ លុះមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៥៥នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជា សុភ័ក្រ្តហៅ អាយក្ស ហៅ អាឆ្អឹង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាជនដៃដល់) រួមនិងចាប់យកវត្ថុតាងម៉ូតូរបស់ ជនរងគ្រោះ ឃាត់នៅចំណុច លើផ្លូវ លេខ ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការ ដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ជា សុភ័ក្រ្ត ហៅ អាយក្ស ហៅ អាឆ្អឹង ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ