ព្រឹតិ្តការណ៍ថ្មីៗ

បាត់ពីផ្ទះ៤ថ្ងៃ ស្រាប់តែប្រទះឃើញសពអណ្តែត ក្នុងបឹងបារាំង

1 ឆ្នាំ មុន 2249 តូ សុផល

កណ្តាល ៖ បុរម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតទឹក ក្រោយបាត់ពីផ្ទះចំនួន៤ថ្ងៃ ។ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី១៨ មេសា ២០១៨ វេលាម៉ោង០៧ និង ០០នាទីនៅចំនុចក្នុងបឹងបារាំង ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសនីយ៍ឯក សេង សុជាតិ អធិកានបាលស្រុកស្អាងបានអោយ ដឹងថា ជនរងគ្រោះ ឈ្មោះ យឺន សំបូ ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពិការ (សរសៃប្រសាទ) មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពអោយដឹងថា នៅថ្ងៃទី១៨ មេសា ២០១៨ វេលាម៉ោង០៧និង ០០នាទី មានប្រជាពលរដ្ឋបានមករាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្តិ ។ កម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូ ពេទ្យ បានស្រង់សាកសពធ្វើកាពិនិត្យ ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការបំភ្លឺរបស់បងស្រីបង្កើតឈ្មោះយឺន រ៉ានី អាយុ ៥៨ឆ្នាំបំភ្លឺថាជនរងគ្រោះមានជំងឺសសៃប្រសាទយូរឆ្នាំមកហើយព្យាបាលមិនជា បងប្អូនបានដាក់ក្នុងបន្ទប់មិនឲ្យទៅណា  លុះដល់ថ្ងៃទី ១៤ មេសា ២០១៨ បាននិមន្ដលោកសូត្រមន្ដស្រោចទឹក រួចឲ្យនៅក្រៅបន្ទប់ដោយឃើញសភាព ធម្មតា បន្ទាប់មកជនរងគ្រោះដើរចេញពីផ្ទះបាត់រហូតដោយបងប្អូនដើររកពុំឃើញ លុះដល់ថ្ងៃទី១៨ មេសា ២០១៨ ទើបប្រទះឃើញសពអណ្ដែតទឹកតែម្ដង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!