ព្រឹតិ្តការណ៍ថ្មីៗ

កុមារីអាយុ៥ឆ្នាំ ត្រូវជនល្មោភកាម រំលោភស្លាប់ បោះចូលក្នុងទឹកស្រះវត្ត (វីដេអូ)

8 ខែ មុន 180 តូ សុផល

ខេត្តព្រៃវែង៖  ម្តាយឪពុកឯណាទប់ទឹកបាន ពេលឃើញកូនស្រីជាទីស្រលាញ់របស់ខ្លួន ត្រូវបានជនល្មោភកាម ចាប់រំលោភរួចយកទៅបោះចោលក្នុងទឹកស្រះក្នុងបរិវេណវត្តបែបនេះ។

កុមារីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្រះវត្ត កាល ពីវេលាម៉ោងប្រមាណ១៤ រសៀល ថ្ងៃទី១៧ មេសា ២០១៨ នៅចំណុចភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពអោយដឹងថា មុនកើតហេតុម្តាយកុមារីរងគ្រោះរវល់ អារឈើធ្វើរោងស្នាក់នៅ ក៍ត្រូវជនល្មោភកាម ចាប់រំលោភកូនស្រីវ័យ៥ឆ្នាំ និងបានបោះចូលទឹកស្រះវត្ត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ស្ត្រីជាម្តាយស្លុតចិត្តពន់ពេក ពេលឃើញសពកូនស្រីអណ្តែតក្នុងទឹកស្រះ ភ្លាមៗនោះ គាត់បានស្ទុះទៅ ស្រង់ ហើយបានឲ្យបងប្អូនជួយធ្វើចលនាដង្ហើម​ក្រែងនិងមានដង្ហើម តែ ឲ្យសោកស្តាយបំផុតកុមារី រងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណ និងបានគេចខ្លួនបាត់ស្រមោល។

មហាជន ទទូចដល់សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជំនាញស្រាវជ្រាវតាមចាប់ ឃាតករល្មោភកាមនោះ យកមកផ្តន្ទា ទោសតាមច្បាប់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!