ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូពីរគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលអោយដួលស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់

3 ខែ មុន 260 តូ សុផល

បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍១ករណីបានកើតឡើងដោយម៉ូតូពីរគ្រឿងបើកបរទាក់ខ្សែភ្លើងកាត់ទទឹងធ្លាក់យាស្តាកបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ចំនួនពីរនាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨​ ត្រង់់ចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដដំបង។

ជនរងគ្រោះបាន(ស្លាប់)ក្នុងហេតុការណ៍នេះឈ្មោះឯក សាំង ភេទប្រុស អាយុ៦៤ឆ្នាំមុខរបរធ្វើចម្ការនិងពីរនាក់ឈ្មោះ វុើយ មុឹង ភេទស្រី អាយុ៦៣ រង(របួសស្រាល) ឈ្មោះ ចាន់ ចន ភេទស្រី អាយុ៤៥ឆ្នាំ អ្នកទាំង៣រស់នៅក្នុងឃុំ កេីតហេតុខាងលើ។

បច្ចុប្បន្ន(សព)ជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសទាំងពីរនាក់កំពុុងសម្រាកព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ