ព្រឹតិ្តការណ៍ថ្មីៗ

១៧មេសា ស្លាប់១៥នាក់ ៣៥នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

1 សប្តាហ៍ មុន 659 តូ សុផល

ភ្នំពេញ​​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​២១​លើក​(​យប់​៩​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១៥​នាក់​ (​ស្រី​៥​នាក់​),​ រង​របួសធ្ងន់​១៨​នាក់​ (​ស្រី​៦​នាក់​)​ និង​រង​របួសស្រាល​១៧​នាក់​ (​ស្រី​៥​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ចំនួន​២៣​នាក់​ (​យប់​១៤​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានៈ​ ល្មើស​ល្បឿន​ ៦​លើក​ (​ស្លាប់​៦​នាក់​),​ មិន​គោរព​សិទ្ធ​ ៣​លើក​(​ស្លាប់​ ១​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​ ២​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​ ២​នាក់​),​ ប្រ​វឹង​ ២​លើក​(​ស្លាប់​ ១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ៥​លើក​(​ស្លាប់​ ២​នាក់​)​ និង​ងងុយដេក​ ១​លើក​(​ស្លាប់​ ១​នាក់​)​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ៣៦​គ្រឿង​ រួម​មានៈ​ ម៉ូតូ​ ២៣​គ្រឿង​(​ក្រោម​១២៥CC),​ ម៉ូតូ​ មួយ​គ្រឿង​(​លើ​១២៥CC),​ រថយន្ត​តូច​១១​គ្រឿង​,​ កង់​ មួយ​គ្រឿង​។​

យានយន្ត​ដែល​បង្កហេតុ​ រួម​មានៈ​ ម៉ូតូ​ ១១​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​១០​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មានៈ​ ផ្លូវជាតិ​ ចំនួន​១១​លើក​,​ ផ្លូវ​ខេត្ត​ ៦​លើក​ និង​ផ្លូវលំ​ ៤​លើក​។​

រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ភ្នំពេញ​ ២​លើក​ ស្លាប់​ ១​នាក់​ របួស​២​នាក់​,​ ខេត្តស្វាយរៀង​ ៤​លើក​ ស្លាប់​ ៤​នាក់​ របួស​ ៤​នាក់​,​ ខេត្តព្រៃវែង​ ១​លើក​ ស្លាប់​ ២​នាក់​,​ ខេត្តស្ទឹងត្រែង​ ១​លើក​ ស្លាប់​ ១​នាក់​(​ស្រី​)​ របួស​ ១​នាក់​,​ បន្ទាយ​មាន​ជ័យ​ ២​លើក​ ស្លាប់​ ១​នាក់​(​ស្រី​)​ របួស​៨​នាក់​(​ស្រី​២​នាក់​),​ ខេត្តកំពត​ ២​លើក​ ស្លាប់​ ២​នាក់​(​ស្រី​)​ របួស​ ១​នាក់​(​ស្រី​),​ កំពង់ស្ពឺ​ ២​លើក​ ស្លាប់​ ១​នាក់​(​ស្រី​)​ របួស​៥​នាក់​(​ស្រី​១​នាក់​),​ កំពង់ចាម​ ១​លើក​ ស្លាប់​ ១​នាក់​ របួស​ ១​នាក់​,​ ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​ ១​នាក់​(​ស្រី​)​ របួស​ ៣​នាក់​,​ និង​ខេត្តកំពង់ឆ្នាំង​ ១​លើក​ ស្លាប់​ ១​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ក្នុង​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ រយៈពេល​៥​ថ្ងៃ​(​គិត​ពី​ថ្ងៃ​ទី​១៣-១៧​ ខែមេសា​ ឆ្នាំ​២០១៨​ និង​ប្រៀបធៀប​ថ្ងៃ​ដូច​គ្នា​ឆ្នាំ​២០១៧)​ គ្រោះថ្នាក់​ចំនួន​៩១​លើក​/១២១​លើក​ ថយ​៣០​លើក​ ស្មើ​ ២៥%,​ ស្លាប់​ ៤៧​នាក់​/៤៤​នាក់​ ថយ​ ៨​នាក់​ ស្មើ​ ១៥%,​ របួស​សរុប​ ១៤៣​នាក់​/២២៦​នាក់​ ថយ​ ៨៣​នាក់​ ស្មើ​ ៣៧%,​ របួសធ្ងន់​ ៩៤​នាក់​/១២៦​នាក់​ ថយ​ ៣២​នាក់​ ស្មើ​ ២៥%​ និង​របួសស្រាល​ ៤៩​នាក់​/១០០​នាក់​ ថយ​ ៥១​នាក់​ ស្មើ​ ៥១%​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ