ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ចង ក សម្លាប់ខ្លួន ក្នុងផ្ទះសំណាក់សុផល ថាវី នៅថ្ងៃចូលឆ្នាំថ្ងៃបង្ហើយ!

2 ខែ មុន 551 តូ សុផល

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី បានទទួលព័ត៌មានពី ម្ចាស់ផ្ទះសំណាក់សុផល ថាវី ស្ថិតនៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីមនុស្សស្រីចងក នៅក្នុងបន្ទប់៤៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់សុផល ថាវី ។

ក្រោយពីទទួលបានពត៌មានហើយកម្លាំងអហក្រុងបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមាន ទ្វារបន្ទប់បិទជិតចាក់សោរពីខាងក្នុង នៅក្នុងបន្ទប់មានសាកសពជនរងគ្រោះឈ្មោះ ជិន ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។

តាមការពិនិត្យសាកសព ឃើញថា៖ ក្បាលពុំមានស្លាកស្នាមអ្វីទេ បំពង់កមាន ស្នាមរឹតនិងកន្សែងពោះគោ បំពង់កផ្នែកខាងលើបែក ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ អវយវៈចុងដៃ ចុងជើងមានស្នាមស្រក់ឈាមចុងកំភួនដៃខាងឆ្វេងមានស្នាមឆូតប្រវែង ០៤សង់ទីម៉ែត្រ បិតបង់ ។

តាមការសន្និដ្ឋានសាកសពជនរងគ្រោះស្លាប់ដោយសារចងក ធ្វើអត្តឃាត ។

តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ជិន តិ អាយុ​70​ឆ្នាំ ជា​ឱ​ពុក​បង្កើត​ជន​រង​គ្រោះ​ប្រាប់​ថា កូនស្រី​របស់​គាត់​ចង​.​ក​សម្លាប់​ខ្លួន​ដោយសារ​វិបត្តិ​ផ្លូវចិត្ត​ជាមួយ​បុរស​អ៊ិ​ស្លា​ម​ម្នាក់​។ កូនស្រី​គាត់​ជា​កូនពៅ​ក្នុង​ចំណោម​កូនប្រុស​-​ស្រី​7នាក់ នាង​បាន​ចេញពី​ភូមិ​ទៅ​ធ្វើការ​ផ្នែក​អន​ឡាញ​នៅ​ប្លុក​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត អស់​3​ឆ្នាំ​ហើយ ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​មុន​នេះ​នាង​ប្រាប់​គាត់ និង​ប្រពន្ធ​ថា មាន​បុរស​អ៊ិ​ស្លា​ម​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មានមុខ​របរ​ប្តូរ​ប្រាក់​បាន​ទំនាក់ទំនង​ស្រឡាញ់​នាង​។ ក្រោយមក​ស្រាប់តែ​ឮ​ពាក្យ​ថា ម្តាយ​ឱ​ពុក​ខាង​ប្រុស​គេ​ជំទាស់ ព្រោះតែ​សាសនា​ខុស​គ្នា​ធ្វើ​ឲ្យ​នាង​កាន់តែ​ពិបាកចិត្ត ត្បិត​ជ្រុលជ្រួស​ខ្លួនប្រាណ និង​លង់​ស្នេហ៍​គ្នា​យូរហើយ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ