ព្រឹតិ្តការណ៍ថ្មីៗ

Share រកសាច់ញាតិផង ប្រទះឃើញស្ត្រីម្នាក់ស្លាប់ទាំងឈាមស្រោចពេញមុខ ក្នុងក្រុងកំពង់ចាម!

7 ខែ មុន 656 តូ សុផល

ស្នងការនគរបានខេត្តកំពង់ចាម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណ:ជនទូទាំង ខេត្តឲ្យបានជ្រាបថាកាលពី ថ្ងៃទី15-04-2018 វេលាម៉ោង23 និង30នាទី សមត្ថកិច្ច បានទទួលពត៌មានពីប្រជាពលរដ្ឋ ថាបានប្រទះ ឃើញមានមនុស្សដេកស្លាប់ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួុរមាស់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានពត៌មានភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវហើយឃើញថាមានសាកសពស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដេកស្លាប់នៅចំណុចខាងលើ។

ដែលមានភិនភាគដូចខាងក្រោម:
-សពមានសម្បុលស.អាយុប្រហែល៣០ឆ្នាំ.មានកម្ពស់១.៤២ម៉ែត.សក់ស្លូតពណ៌ខ្មៅ.ស្លៀកខោពណ៌បៃតងខ្ចីមានឆ្នូតស
ពាក់អាវដៃវែងពណ៌ប្រផេះ(អាវប្រុស) ។

សេចក្តីប្រកាសនេះសូមជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណ:ជនទូទៅដែលមាន បាត់សមាជិកគ្រួសារសូមទំនាក់ទំនងមកសមត្តកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

(តាមទូរសព្ទ័លេខ០៩៧.៩៦១៨ ៨៨៩)យើងខ្ញុំរងចាំទទួលពត៌មាន២៤ម៉ោងលើ២៤ម៉ោង។
សូមអគុណ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!