បាត់ដំបង៖នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ មានក្រុមអ្នកលេងជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ដើមកាប់ជនរងគ្រោះពីរនាក់បណ្តាលអោយរងរបួសធ្ងន់។
ជនរងគ្រោះទាំពីរឈ្មោះ៖ទី១-សេត សុីថា ភេទប្រុស អាយុ២៣ឆ្នាំត្រូវស្មាខាងឆ្វេង១ដាវរីឯជនរងគ្រោះទី២-ឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំរងកាំដោយដាវសាំម៉ូរ៉ៃចំក្បាល និងស្មារងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិគគី ឃុំអូរដា ស្រុកកំរៀង កាលពីវេលាដូចការរៀបរាប់ខាងលើ។
បច្ចុប្បន្នជនរងគ្រោះទាំពីរនាក់កំពុសម្រាកព្យាបាលនៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំពោះករណីហិង្សានេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ សុខ កុសល
Tag: ក្មេងទំនើង ក្មេងស្ទាវ