ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ បែន រ័ត្ន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបន្ទាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់កាលពេលថ្មីៗនេះ !

1 សប្តាហ៍ មុន 201 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានផ្ញើលិខិតថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរចំពោះជូននាយនគរបាលជាន់ខ្ពស់ នាយ-នាយរងនគរបាល និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់វត្ថិភាពតាមខ្សែបន្ទាត់ព្រំដែន ជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ ការអញ្ជើញមកស្រុកកំណើត ឬដំណើរកំសាន្ត និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ក៏ដូចជាសន្តិភាពជូនជាតិមាតុភូមិកម្ពុជាយើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤.១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ទទួលបាននូវសន្តិសុខសុវត្ថិភាពល្អប្រសើរក្រៃលែង ដែលមានខ្លឹមសារដូចខាងក្រោម ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ