ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់ របួសធ្ងន់៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យចូលឆ្នាំ នៅខេត្តក្រចេះ

1 សប្តាហ៍ មុន 407 តូ សុផល

ខេត្តក្រចេះ៖  យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង៣ករណី នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំគិតចាប់ពីថ្ងៃទី១៤-១៦ មេសា។ ចំនួននេះបើប្រៀបធៀបទៅនិងឆ្នាំមុនគឺមានការថយចុះ៤ករណី។ បើតាមនគរបាលចរាចរណ៍ខេត្តបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣ករណី បានកើតមានឡើងនៅស្រុកឆ្លូង២ករណី និងស្រុកសំបូរ១ករណី ក្នុងនោះបង្កឡើងដោយសារម៉ូតូបុកម៉ូតូ២ករណី និងរថយន្តក្រឡាប់ដោយខ្លួនឯង១ករណី។

ហើយកត្តាដែលនាំអោយគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរមិនគោរពសិទ្ឋអាទិភាពនិងការបើកបរលើសល្បឿនកំណត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ