ព្រឹតិ្តការណ៍ថ្មីៗ

“សង្រ្កាន្ដវត្តភ្នំ” ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ដបន្តកើនឡើងច្រើនជាងថ្ងៃម្សិលម៉ិញ និងមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យល្អប្រសើរ

11 ខែ មុន 212 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ២កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨

ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធស័ក ពុទ្ធស័ករាជ២៥៦២ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ នៃពិធី “សង្រ្កាន្តវត្តភ្នំ” សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលមកកម្សាន្ដសប្បាយនៅតែបន្ដកើនឡើងជាលំដាប់ជាងឆ្នាំមុនៗ យ៉ាងកុះករ ។ ទន្ទឹមនឹងកំណើនបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត នៅថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មី ក៏ដូចជាថ្ងៃបន្តបន្ទាប់ទៀត រដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ទទួលបានលទ្ធផលដូចខាងក្រោម៖

– បានដាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំការ ២៤/២៤ម៉ោង និងល្បាតគ្រប់គោលដៅជុំវិញរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ ជាប្រចាំបានល្អប្រសើរ ហើយពុំមានសកម្មភាពបទល្មើសណាមួយកើតឡើងឡើយ ។
– លោក អភិបាល បានធ្វើការដឹកនាំបញ្ជាផ្ទាល់កម្លាំងប្រជាការពារខណ្ឌ រួមជាមួយម៉ូតូដឹកសំរាមចំនួន ០៤គ្រឿង ចល័ត ដើម្បីធ្វើការបោសសំអាត កើប ដឹកសំរាមចេញ និងបាញ់លាងសំអាតនៅគោលដៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាកន្លែងប្រារព្ធពិធី “សង្រ្កាន្តវត្តភ្នំ” ព្រមទាំងបានចល័តម៉ូតូដឹកសំរាម ដើម្បីកើប បោសសំអាត ដឹកសំរាម និងបាញ់លាងសំអាត នៅតាមដងមហាវិថីសំខាន់ៗ ដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធ តីរិវិថីព្រះស៊ីសុវត្ថិ សួនច្បារមាត់ទន្លេ សួនច្បារព្រះបរមរូប សួនច្បារខាងលិចវិមានឯករាជ្យ ផ្លូវលេខ៤៧ និងផ្លូវទាំងអស់ក្នុងមូលដ្ឋាន ។
– បានសហការជាមួយក្រុមការងារទីចាត់ការគ្រប់គ្រងកាកសំណល់រាជធានីភ្នំពេញ ចុះប្រមូល សំអាត និងបាញ់លាងដេប៉ូសំរាមនៅផ្លូវលេខ១៤៨ និងផ្លូវលេខ១៥៤ ជិតវត្តឧណ្ណាលោម ។
– ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ស្នើសុំបន្ថែមបន្ទប់ទឹកចល័ត និងធុងសំរាម ហើយជាបឋម លោក អភិបាល បានដោះស្រាយសំណូមពរបងប្អូនយើង ដោយបានដាក់ពង្រាយធុងសំរាមបន្ថែមសរុបចំនួន ៣០ធុងបន្ថែម នៅជុំវិញទីតាំងប្រារព្ធពិធី សង្រ្កាន្តវត្តភ្នំ ដើម្បីធានាថាគ្មានសំរាមអនាធិបតេយ្យ ផាសុខភាព និងអនាម័យខ្ពស់ជូនដល់បងប្អូនប្រជាពលរដ្ឋយើង មកកម្សាន្តសប្បាយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!