ព្រឹតិ្តការណ៍ថ្មីៗ

ស្រីជើងខ្លាំងម្នាក់ ដុតរោងចក្រនៅខេត្តកណ្តាល ក្នុងថ្ងៃចូលឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន!

1 សប្តាហ៍ មុន 1461 តូ សុផល

ភ្នំពេញ៖កាលពីវេលាម៉ោង១០:០០នាទីព្រឹក ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៨

មានករណីស្ដ្រីជើងខ្លាំងម្នាក់ឈ្មោះ កែវ រតនៈ ហៅ ហ្គិច បានធ្វើសកម្មភាព យកសាំង០២កាន ទៅចាក់ដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ “ប្រាយវ៉េរ ហ្វើនីឈ័រ” ធ្វើអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើល ដល់សង្គម ហើយបានគេចខ្លួនមកពួនសម្ងំ លាក់អាត្មា នៅរាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានបើកការស៊ើបអង្កេត ស្រាវជ្រាវរហូត ក្តាប់បានមុខសញ្ញា និងចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនស្ត្រីជើងខ្លាំងខាងលើនេះបាន នៅចំណុច ផ្ទះលេខ១៤ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្ត្រីជើងខ្លាំង ឈ្មោះ កែវ រតនៈ ហៅ ហ្គិច ព្រមសារភាពថារូបនាងពិតជាបានចាក់សាំងដុតឈើកៅស៊ូក្នុងរោងចក្រ ប្រាយវ៉េរ ហ្វើនីឈ័រ ដែលជាកម្មសិទ្ធិរបស់ប្តីនាងពិតប្រាកដមែន ព្រោះតែរូបនាងមានទំនាស់ក្នុងគ្រួសារ ហើយប្តីនាងមិនព្រមចូលផ្ទះដើម្បី ដោះស្រាយគ្នា ទើបនាងសម្រេចចិត្តទៅដុតឈើកៅស៊ូក្នុងរោងចក្ររបស់ប្តីនាងតែម្តង។

ទោះជាយ៉ាងណាក៏ដោយ នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឲ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះដដែលបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ។

ក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុចប់ ក៏បានប្រគល់ស្ត្រីជើងខ្លាំងខាងលើ ទៅឲ្យអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ