ព្រឹតិ្តការណ៍ថ្មីៗ

“សង្រ្កាន្ដវត្តភ្នំ” ថ្ងៃចូលឆ្នាំទី១ មានបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ដកើនឡើងប្រហាក់ប្រហែល ០២ នៃឆ្នាំមុន និងមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យល្អប្រសើរ

2 ខែ មុន 289 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសៅរិ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨

ក្រោយពិធីអបអរសាទរទទួលទេព្ដាឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព្រះនាម “មហោទរាទេវី” ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួចមក យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋអញ្ជើញមកចូលរួមកម្សាន្តសប្បាយនៅ “សង្រ្កាន្តវត្តភ្នំ” មានការកើនឡើងជាងឆ្នាំមុនយ៉ាងកុះករ ។ ទន្ទឹមនឹងកំណើនបងប្អូនប្រជាពលរដ្ឋមកកម្សាន្ត នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ក៏ដូចជាថ្ងៃបន្តបន្ទាប់ទៀត រដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ទទួលបានលទ្ធផលដូចខាងក្រោម៖

– បានដាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំការ ២៤/២៤ម៉ោង និងល្បាតគ្រប់គោលដៅជុំវិញរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ ជាប្រចាំបានល្អប្រសើរ ហើយពុំមានសកម្មភាពបទល្មើសណាមួយកើតឡើងឡើយ ។
– បានដាក់កម្លាំងប្រជាការពារខណ្ឌ រួមជាមួយម៉ូតូដឹកសំរាមចំនួន ០៤គ្រឿង ចល័ត ដើម្បីធ្វើការកើប បោសសំអាត កើប និងដឹកសំរាមនៅគោលដៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាកន្លែងប្រារព្ធពិធី “សង្រ្កាន្តវត្តភ្នំ” ព្រមទាំងបានចល័តម៉ូតូដឹកសំរាម ដើម្បីកើប បោសសំអាត កើប ដឹកសំរាម និងបាញ់លាងសំអាត នៅតាមដងមហាវិថីសំខាន់ៗ ដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធ តីរិវិថីព្រះស៊ីសុវត្ថិ សួនច្បារមាត់ទន្លេ សួនច្បារព្រះបរមរូប សួនច្បារខាងលិចវិមានឯករាជ្យ និងផ្លូវលេខ៤៧ជាដើម ។

សង្រ្កាន្តវត្តភ្នំ សូមស្វាគមន៍បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីមកចូលរួមកម្សាន្តសប្បាយ លេងល្បែងប្រជាប្រិយ៍ខ្មែរ ទស្សនាការតាំងលក់ផលិតផលខ្មែរ និងរាំលេងកម្សាន្តដោយសេចក្តីរីករាយ និងទទួលបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ