ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កើនដល់៤៥២នាក់!

8 ខែ មុន 73 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តបំពាក់ឋានន្តរសក្តិ និងតែងតាំងផ្លាសប្តូរមុខងារ ជូនដល់ នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពី បំពាក់ជូន បានមួយលើក កាលពី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៤៥២នាក់ និងនៅមានបំពាក់ជូនជាបន្ត បន្ទាប់ទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជា អាវុធហត្ថទូទាំងប្រទេស ត្រូវបានប្រជាជន មហាជន ជាពិសេសគឺថ្នាក់ដឹកនាំ ស្រឡាញ់គាំទ្រ ជឿទុកចិត្ត និងទទួល ស្គាល់ថា ជាស្ថាប័ន ការពារនិងអនុវត្តច្បាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្ស។ ហើយកិត្តិយស ដែលអាវុធហត្ថទទួលបាននេះ គឺដោយសារមានការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរង អាវុធហត្ថគ្រប់គ្នា និងបាន ណែនាំ ចង្អុលបង្ហាញ ឲ្យកម្លាំងអាវុធហត្ថទាំងមូល ត្រូវប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយ ឆន្ទៈ ស្មោះត្រង់ ស្អាតសំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ។ ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ យើងទាំងអស់ ត្រូវចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យ កងទ័ព គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមានសីលធម៌ សុជីវធម៌ល្អ ជាប្រចាំ ចាត់ទុកខ្លួនឯងជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា មិនមែនធ្វើជាចៅហ្វាយរាស្ត្រនោះទេ។ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុង ការថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីក ចម្រើន តទៅមុខជានិរន្តរ៍ និង ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។

ព្រមជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ នាយ នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ដែលកន្លង មក តែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ខ្លួន ទាំងយប់ទាំងថ្ងៃ ដោយមានការទទួលខុសត្រូវខ្ពស់ លះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ធ្វើឱ្យអង្គភាពសម្រេចបាននូវស្នាដៃនិង

សមិទ្ធផលជាច្រើនដូចជា៖
ការកសាងអង្គភាព, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស, ការចូលរួម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជា ប្រតិភូ ជាតិអន្តរជាតិ ការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់ កម្មវិធីបុណ្យជាតិ សាសនា ការជួយយកអាសារប្រជាពលរដ្ឋដែល ជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវដោយការសង្គ្រោះបឋម ការជួយសម្រួល ចរាចរណ៍នៅកន្លែងកកស្ទះ  ការជួយនាំ មនុស្សចាស់ ជនពិកា ព្រះសង្ឃ ស្ត្រីទន់ខ្សោយ និងជនបរទេស ឆ្លងផ្លូវនៅតាមកន្លែងដែលអាវុធហត្ថឈរជើង ជាពិសេស ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា ការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និង ការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង ជាដើម។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបំពាក់ឋានន្តរស័ក្តិ និងប្រគល់សេចក្តីសម្រេច តែងតាំងផ្លាស់ប្តូរ មុខងារថ្មី ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកប ដោយបរិយាកាស អធឹកអធម រីករាយគ្រប់គ្នា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!