ព្រឹតិ្តការណ៍ថ្មីៗ

សណ្ខាគារខេមរា១ មានការលាក់លៀម ក្រោយមានមនុស្សស្លាប់ជាបន្តបន្ទាប់

1 សប្តាហ៍ មុន 1162 តូ សុផល

បាត់ដំបង ៖ នេះគឺជាលើកទី២ហើយ ដែលមួយរយៈពេលខ្លីនេះ គឺមានមនុស្សស្លាប់នៅក្នុងបន្ទប់ នៃសណ្ឋាគារខេមរា១ ដល់ទៅ២លើក ហើយលោកមេការ ឬអ្នកគ្រប់គ្រងសណ្ឋាគារនេះមានការលាក់លៀម ដោយមិនហ៊ានលាតត្រដាងនិងបកស្រាយរាល់ការពិតដល់បណ្តាអ្នកសារព័ត៌មានឡើយដោយគេបានធ្វើស្ងាត់ៗជាមួយនឹងសមត្ថកិច្ចហាក់បីដូចជាកំពុងមានការឃុបឃិតនិងលាក់បាំងរឿងអ្វីមួយថែមទាំងមិនអនុញ្ញាតអោយផ្តិតយករូបជនរងគ្រោះផងដែរដើម្បីងាយស្រួលអោយគេបញ្ជូនសពទៅដល់ក្រុមគ្រួសារដោយមិនមានបញ្ហា និងប្រកបដោយភាពរលូន ។

គួរបញ្ជាក់ដែរថា ទីតាំងរបស់សណ្ឋាគារខេមរា១ នេះ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាក់ស្តែងគឺនៅវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែបុគ្គលិករៀបចំបន្ទប់ចំនួន ២នាក់ បានទៅគោះទ្វារបន្ទប់លេខ ៣២១ ដើម្បីសុំភ្ញៀវរៀបចំសម្អាតបន្ទប់ ព្រោះបន្ទប់នេះមាននារីវ័យក្មាងម្នាក់មកជួលសម្រាកម្នាក់ឯង ។

ប៉ុន្តែក្រោយពីមិនមានចម្លើយឆ្លើយតប បុគ្គលិកក៏បានយកសោបើកបន្ទប់នេះឡើងក៏បានប្រទះឃើញនារីរូបនោះបានដេកផ្កាប់មុខស្លាប់បាត់ទៅហើយ ពេលនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចក្រុងដើម្បីចាត់អោយកំលាំងមន្ត្រីជំនាញចុះទៅពិនិត្យកន្លែងកើតហេតុ រួមសហការជាមួយនឹងមន្ត្រីសុខាភិបាលផងដែរ ។

បើយោងតាមការបំភ្លឺពីកន្លែងទទួលភ្ញៀវបានអោយដឹងថា នារីរងគ្រោះមានឈ្មោះ សុខ ចាន់ភក្តី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ តាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានមកស្នាក់នៅចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែមេសា នេះ ហើយក៏ ស្រាប់តែមានរឿងកើតឡើងតែម្តង ។

ក្រោយពីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រដែលបានសហការជាមួយគ្រូពេទ្យធ្វើការត្រួតពិនិត្យសពរួចមកបានធ្វើការសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារជំងឺរបស់ខ្លួនមែនឬអាចថារោគគាំង បេះដូងដោយបច្ចុប្បន្នកំពុងរង់ចាំអោយក្រុមគ្រួសារឡើងមកទទួលយកសពកូនស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តប៉ៃលិនវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ