ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់៦នាក់របួស១៧នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ថៃទី១៣មេសានេះ

8 ខែ មុន 472 តូ សុផល

ភ្នំពេញ ៖ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​១៣ ខែ មេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៥​លើក ( យប់​៦​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ១៨​នាក់​(​ស្រី​២​នាក់​) រងរបួស​ស្រាល ៩​នាក់​(​ស្រី​៦​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១០​នាក់ (​យប់​២​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ២០​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៤​លើក ប្រជែង ៣​លើក​(​ស្លាប់​២​នាក់​) មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​១​នាក់​) បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាប់​១​នាក់​) ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) និង​មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត​/​ក្រុង ១០​លើក ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១២​លើក រថយន្ត​ធុន​តូច ៣​លើក ។​

​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣​លើក ស្លាប់​២​នាក់​, តាកែវ ១​លើក ស្លាប់​១​នាក់​(​ស្រី​), កំពង់ធំ ២​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​៤​នាក់​(​ស្រី​១​នាក់​), ព្រៃវែង ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​) និង​ខេត្តព្រះវិហារ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!