ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ ប្ដេជ្ញារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកកម្សាន្តសប្បាយក្នុងឆ្នាំថ្មី ជាពិសេស “សង្រ្កាន្តវត្តភ្នំ”

10 ខែ មុន 19 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការណែនាំ និងដាក់ផែនការអនុវត្តការងារចាំបាច់ចំពោះមុខ ដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ-សង្កាត់ទាំង១១ ធ្វើការអនុវត្តដូចខាងក្រោម៖

-កម្លាំងគណៈបញ្ជាការរឯកភាពរដ្ឋបាលខណ្ឌ ត្រូវបន្ដចុះរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយដាក់កម្លាំងប្រចាំការ ២៤/២៤ម៉ោង និងចុះល្បាតជាប្រចាំ ។
-រដ្ឋបាលសង្កាត់ទាំង១១ ត្រូវសហការជាមួយកម្លាំងប្រជាការពារខណ្ឌតាមគោលដៅ និងកម្លាំងក្រុមហ៊ុនស៊ីនទ្រី ដើម្បីពិនិត្យ ប្រមូល បោសសំអាត កើប ដឹកចេញសំរាម និងបាញ់លាងដេប៉ូសំរាម គ្រប់ដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសធានាឲ្យបានថាគ្រប់មហាវិថីសំខាន់ៗទាំងអស់ក្នុងមូលដ្ឋាន ដូចជា៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី តីរិវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ សួនច្បារព្រះបរមរតនរូប សួនច្បារមាត់ទន្លេ សួនច្បារខាងលិចវិមានឯករាជ្យ សួនច្បារខាងមុខព្រះបរមរាជវាំង និងទីតាំងសំខាន់ៗមួួយចំនួនទៀត គ្មានដេប៉ូសំរាម ឬ សំរាមនៅសេសសល់ ។
-រដ្ឋបាលសង្កាត់ទាំង១១ ត្រូវចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីការវេចខ្ចប់ ទុកដាក់សំរាម និងម៉ោងពេលបញ្ចេញសំរាម ។
-រដ្ឋបាលសង្កាត់ទាំង១១ ត្រូវចុះពិនិត្យមើលការដោតទង់ជាតិ ទង់ជ្វាលា ទង់សាសនា និងការតុបតែងលំអរ ទទួលទេវតាឆ្នាំថ្មី នៅតាមក្រសួង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយបំផុសឲ្យអង្គភាពទាំងនោះ និងប្រជាពលរដ្ឋចងទង់ និងដាក់ភ្លើងលំអរតាមលទ្ធភាពរបស់ខ្លួន ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ។
ជាពិសេសរដ្ឋបាល​សង្កាត់ទាំង១១ ត្រូវធ្វើការផ្សព្វផ្សាយ និងបំផុសបងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមសប្បាយកម្សាន្ដ និងលេងល្បែងប្រជាប្រិយ៍​ខ្មែរ នៅក្នុងពិធី “សង្រ្កាន្ដវត្តភ្នំ” របស់យើងឲ្យបានច្រើនកុះករ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!