ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

1 សប្តាហ៍ មុន 109 តូ សុផល

ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បត្តិ៍១២រោច ខែចេត្រ ឆ្នាំរកា ពស ២៥៦១ គស ២០១៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨

រដ្ឋបាលខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការចូលរួមពីលោកអធិកានគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំង០៦ នាយប៉ុស្តិ៍នគរបាលទាំង០៦ និងការិយាល័យពាក់ព័ន្ធមួយចំនួន ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានមានប្រសាសន៌ជម្រុញពង្រឹងបន្ថែមពាក់ព័ន្ធនឹងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព និងខិតខំទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌជូនប្រជាពលរដ្ឋ និងទីកន្លែងរៀបចំពិធីកំសាន្តផ្សេងៗ ពិសេសទប់ស្កាត់ការគប់ជះទឹក នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ និងត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យសាធារណៈ និងបរិស្ថានអោយបានល្អស្អាតគ្រប់ទីកន្លែង បញ្ហាប្រមូលសម្រាម និងបញ្ហាមួយចំនួនទៀត ។

ជាមួយនេះ លោកអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ដោយត្រួតពិនិត្យអោយបានត្រឹមត្រូវមុនចាកចេញពីលំនៅដ្ឋានធ្វើដំណើរទៅស្រុកកំណើត ឬទៅកំសាន្តតាមខេត្តនានា ដើម្បីជៀសវាងកើតមានគ្រោះអគ្គីភ័យណាមួយដែលអាចកើតមានជាយថាហេតុ បណ្តាលប៉ះពាល់ ឬបាត់បង់ទ្រព្យសម្បត្តិខ្លួន ក៏ដូចរបស់អ្នកដទៃ ។

បន្ថែមយោបល់របស់អ្នក

យោបល់