ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលសែនសុខ ដាក់កម្លាំង បង្កើនការការពារ សន្តិសុខនិងសណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

4 ខែ មុន 196 តូ សុផល

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៣មេសា២០១៨នេះលោកវរ:សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានដាក់ផែនការ

និងបទបញ្ជាដល់កងកម្លាំងនគរបាល ទូទាំងខណ្ឌ ត្រូវត្រៀមកាតព្វកិច្ច ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ នៅតាមគោលដៅ ដើម្បីឲ្ប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីមួយនេះ ប្រកបដោយភាព សប្បាយរីករាយ និងកក់ក្តៅ។

នៅចំពោះមុខកងកម្លាំងនគរបាល របស់ខ្លួនលោកអធិការបានមានប្រសាសន៍ថាដោយសាររដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃ ខាងមុខនេះនោះកម្លាំងរបស់យើង តាមមូលដ្ឋានត្រូវត្រៀមកម្លាំង ប្រចាំការនៅតាមទីវត្តអារាមដោយសហការណ៍ជាមួយ ប្រជាការពារភូមិ អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាឲ្យ បរិយាកាស នៃពិធីបុណ្យជាតិមួយនេះ ប្រកបទៅដោយរលូន។

លោកអធិការ បានជំរុញ និងបន្តដាក់ផែនការ ដល់កងកម្លាំង ត្រូវល្បាតក្នុងមូលដ្ឋាន រឹតបណ្តឹងបញ្ហាសន្តិសុខ នៅតាមទីប្រជុំ និងកន្លែងលក់មាស ប្តូរប្រាក់ ដែលមុខសញ្ញា ល្មើសអាចធ្វើសកម្មភាព នៅទីនោះ។

សម្រាប់ការងារល្បាតតាមមូលដ្ឋាននោះលោកអធិការ ក៏បានណែនាំឲ្យអនុវត្តជាប្រចាំទាំងថ្ងៃទាំងយប់ ជាពិសេសបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាលួច ឆក់ប្លន់ និងប្រើប្រាស់គ្រឿងញៀនឲ្យបានកុំឲ្យបញ្ហានេះកាន់តែរីកសាយភាយខ្លាំងឡើងដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ